Thursday, November 10, 2016

ក្រសួងរ៉ែ និងថាមពល បើកកិច្ចប្រជុំជាមួយអង្គការពាក់ព័ន្ធនឹងការនាំខ្សាច់ចេញទៅបរទេស នៅព្រឹកស្អែក

News New : ក្រសួងរ៉ែ និងថាមពល នឹងរៀបចំប្រជុំជាមួយអង្គការសង្គមស៊ីវិលទាំងអស់ ដែលពាក់ ព័ន្ធនឹងការនាំចេញខ្សាច់ទៅបរទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គនាយកដ្ឋានប្រេងកាត ដែលមានទីតាំងស្ថិតនៅដីឡូលេខ១៣-១៤ ផ្លូវសហព័ន្ធ រុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ អង្គការសង្គមស៊ីវិលទាំងនោះ បានដាក់ លិខិតចំហមួយមកកាន់ក្រសួងរ៉ែ និងថាមពល ហើយបច្ចុប្បន្ននេះ ក្រសួង មិនមានព័ត៌មានច្បាស់ ពីអាសយដ្ឋាន អង្គការសង្គមស៊ីវិលទាំងនោះ ទើបរៀបចំអោយមានការប្រជុំនេះឡើង។

ព័ត៌មានលំអិត ៖ ០១២ ៩៣៣ ២៦១ ។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment