Saturday, November 26, 2016

លោក ប៉ោ វណ្ណាត នឹងត្រូវប្រកាសតែងតាំងជា ប្រធាន សសយក ខេត្តបន្ទាយមានជ័យ នាថ្ងៃស្អែកនេះ

News New : យោងតាមប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោក ប៉ោ វណ្ណាត នឹងត្រូវប្រកាសតែងតាំងជា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយ មានជ័យ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នាស្អែកនេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជាភរិយាលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

សូមបញ្ជាក់ថា មុននឹងដល់ថ្ងៃប្រកាសតែងតាំងលោក ប៉ោ វណ្ណាត នៅថ្ងៃនេះ លោក ស សុខា អនុ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក ៣ខេត្ត គឺ ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយ មានជ័យ បានអញ្ជើញដឹកនាំក្រុមការងារយុវជន ចូលរួមពិធីក្រុងពាលីត្រៀមបើកសម្ពោធស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា  ខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកជាមួយគ្នាផងដែរ៕




អត្ថបទ ៖ អារុណ

0 comments:

Post a Comment