Recent Posts

Seo Services

លោក ប៉ោ វណ្ណាត ប្តេជ្ញាចិត្តដឹកនាំយុវជនខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាពសង្គម ដើម្បីយុវជន ប្រជាពលរដ្ឋ...

News New: លោក ប៉ោ វណ្ណាត បានប្រកាសប្តេជ្ញាចិត្តថា នឹងដឹកនាំយុវជននៅក្នុងខេត្តបន្ទាយមាន  ជ័យ ទាំងមូល ធ្វើសកម្មភាពល្អៗ ដើម្បីសង្គមជាតិ ដើម្បីយុវជនខ្លួនឯង និងដើម្បីប្រជាពលរដ្ឋខ្មែរ ចាប់ពីថ្ងៃប្រកាសតែងតាំងរូបលោក ជាប្រធានគណ:កម្មាធិការសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ នេះតទៅ។

ពិធីប្រកាសតែងតាំងប្រធានគណ:កម្មាធិការ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តបន្ទាយមាន ជ័យ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជាភរិយា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តបន្ទាយមានជ័យ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោក ស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការ អាជ្ញាធរដែនដី ថ្នាក់យុវជនខេត្ត ស្រុក ជាច្រើនកុះករផងដែរ ៕





អត្ថបទ ៖ អារុណ
លោក ប៉ោ វណ្ណាត ប្តេជ្ញាចិត្តដឹកនាំយុវជនខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាពសង្គម ដើម្បីយុវជន ប្រជាពលរដ្ឋ... លោក ប៉ោ វណ្ណាត ប្តេជ្ញាចិត្តដឹកនាំយុវជនខេត្តបន្ទាយមានជ័យ ធ្វើសកម្មភាពសង្គម ដើម្បីយុវជន ប្រជាពលរដ្ឋ... Reviewed by Unknown on 1:08:00 AM Rating: 5

No comments:

Powered by Blogger.