Wednesday, November 16, 2016

លោក ទូច វណ្ណ: ៖ រិះគន់ ឆ្នេរកែប កោះទន្សាយ ទឹកឈូ ឆ្នេរអូរឈើទាល ថ្មរូង ពីរឿង...

News New : ថ្មីៗនេះ លោក ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅ អង្គការ សបី បានសរសេរបង្ហោះក្នុង Page របស់លោក ដែលមានឈ្មោះថា " Touch Vannak " ដោយធ្វើការ រិះគន់តំបន់ទេសចរមួយចំនួន ដូចជា ៖ ឆ្នេរសមុទ្រកែប ( ខេត្តកែប ) កោះទន្សាយ ( ខេត្តកែប ) ទឹក ឈូ (ខេត្តកំពត) ឆ្នេរសមុទ្រឈើទាល (ខេត្តព្រះសីហនុ រឺកំពង់សោម) និងរមណីយដ្ឋានថ្មរូង (ខេត្ត ព្រះសីហនុ) ដែលមានខ្លឹមសារ ដូចខាងក្រោម ៖

" ក្នុងនាមប្រជាពលរដ្ឋ ១រូប ខ្ញុំសូមបញ្ចេញមតិជុំវិញតំបន់ទេសចរណ៍ខ្លះៗ ដូចជា  ឆ្នេរកែប កោះ ទន្សាយ ទឹកឈូ ឆ្នេរអូរឈើទាល ថ្មរូង ដូចខាងក្រោម ៖

បន្ទាប់ពីបានទៅសិក្សា និងកំសាន្តនៅតាមបណ្តាតំបន់ទេសចរណ៍ខាងលើ ខ្ញុំបាទយល់ឃើញថា  យើងនៅមានចំណុចខ្វះខាតមួយចំនួនទៀត ទាំងអាជ្ញធរ ប្រជាពលរដ្ឋ និងអ្នកទេសចរ រួមមាន ៖
១.ឆ្នេរកែប
- អតីតផែថ្មចាស់ ដែលមានអាយុកាលយូរហើយ មានសភាពពុក ប្រេះថ្ម បាក់ដែក លយចូលទៅ ក្នុងទឹកសមុទ្រ គួរអោយខ្លាច ។ ប៉ុន្តែអ្នកទេសចរ នាំគ្នាដើរកាត់លើផែនោះ ដើម្បីថតរូប ។ ចំណុច នេះ ខ្ញុំមិនចង់ឱ្យខ្មែរយើងបន្តនិយម រងចាំឈឺ ទើបព្យាបាលនោះទេ គឺគួរតែយកទស្សន: " ការពារ ប្រសើរជាងព្យាបាល " វិញ ។ បើមិនបានធ្វើថ្មី រឺ បំផ្លាញចោលទេ គួរតែដាក់ស្លាកសញ្ញាគ្រោះថ្នាក់ រឺ បំរាមផ្សេងៗ ដើម្បីឱ្យអ្នកដើរឡើងលើនោះ មានការប្រុងប្រយ័ត្នជាមុន ចៀសវាងគ្រោះថ្នាក់ហើយ ទើបការពារជាក្រោយ ។ ដូចដែលទំលាប់តៗមកនោះ ។

២.ទឹកឈូ
- អ្នកទេសចរ និងអ្នកលក់ដូរ បោះកាកសំណល់ចូលទៅក្នុងទឹក បង្កអោយកខ្វក់ នៅក្នុងទឹកឈូ ដ៏ ស្រស់ស្អាត និងត្រជាក់ បែរជាមានសំរាម កាកសំណល់ អណ្តែតលើទឹក គួរអោយខ្ពើមទៅវិញ ។

៣.ឆ្នេរអូរឈើទាល
- ផ្ទៃខ្សាច់វែងល្អ តែអ្នកទេសចរ បែរជាបោះកាកសំណល់ និងសំរាមចោល អណ្តែតពេញលើផ្ទៃទឹក សមុទ្រ និងមានទឹកកខ្វក់ហូរពីលើចាក់ចូលក្នុងទឹកសមុទ្រថែមទៀត  ។

៤.ថ្ម រូង
-ផ្លូវចូលទី១ (ភ្នំពេញ-កំពង់សោម) ស្លាកសញ្ញាសំគាល់កន្លែងចូលតូច មិនគួរអោយចាប់អារម្មណ៍ ផ្លូវស្ងាត់ និងមានសភាពរអិល ប្រសិនបើមានភ្លៀងនោះ ។
-ផ្លូវចូលទី២ (កំពង់សោម-ភ្នំពេញ) ស្លាកសញ្ញាកន្លែងចូលតូច មិនគួរអោយចាប់អារម្មណ៍ ផ្លូវចូល តូច ស្ពានឆ្លងកាត់ចាស់ទ្រុឌទ្រោម ដាក់បានតែឡានតូចៗ និងបើមានភ្លៀង គឺរអិល ។
-ការផ្សព្វផ្សាយពីតំបន់ទេសចរមួយនេះ នៅមានកម្រិត ស្ទើរតែគ្មាន ។

៥.កោះទន្សាយ
- ភ្ញៀវទេសចរ ភាគច្រើនជា ជនបរទេស ដែលចូលចិត្តត្រាំទឹកលេងនៅឆ្នេរកោះ ។ ប៉ុន្តែនៅកោះ នោះ មានទឹកស្អុយចូលពីលើចូលមកទឹកសមុទ្រ គួរគិតកន្លែងនេះ " ។

-ការផ្សព្វផ្សាយពីតំបន់ទេសចរមួយនេះ នៅមានកម្រិត ស្ទើរតែគ្មាន ។
ខាងក្រោមនេះ គឺជារូបភាពខ្លះៗ ដែលលោក ទូច វណ្ណ: ទៅកំសាន្តនៅតំបន់ទាំងនោះ ក្នុងឱកាស បុណ្យអ៊ុំទូក ថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ៕

ឆ្នេរខ្សាច់កែប ពេលយប់
 ផែចាស់ទ្រុឌទ្រោម នៅឆ្នេរសមុទ្រកែប
 កោះទន្សាយ

ផែចាស់ទ្រុឌទ្រោម នៅឆ្នេរសមុទ្រកែប


 ថ្មរូង
 ថ្មរូង
 ផែចាស់ទ្រុឌទ្រោម នៅឆ្នេរសមុទ្រកែប

 កោះទន្សាយ ខេត្តកែប
 លើផែចាស់ទ្រុឌទ្រោម នៅឆ្នេរសមុទ្រកែប
 ឆ្នេរអូរឈើទាល កំពង់សោម
 ទឹកឈូ ខេត្តកំពត
 ថ្មរូង
 ឆ្នេរអូរឈើទាល កំពង់សោម
 ឆ្លងសមុទ្រកែប ទៅកោះទន្សាយ
 អត្ថបទ ៖ វិចិត្រ


0 comments:

Post a Comment