Thursday, November 3, 2016

ខ្លឹមសារសំខាន់ៗចំនួន ៣ ដែលលោក ខៀវ ភារិទ្ធ ដឹកនាំប្រជុំការងារថ្នាក់កណ្តាលចុះជួយស្រុក-ក្រុង ទាំង១៣

News New : លោក ខៀវ ភារិទ្ធ បន្ទាប់ពីទទួលតួនាទីជា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែងភ្លាម ក៏បានបន្តសកម្មភាពនានាពីលោក ស សុខា ដែលត្រូវជាប់ឆ្នោតជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នោះ។ ជាក់ស្តែង នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ខៀវ ភារិទ្ធ បានដឹកនាំប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសំរាប់ ខែវិច្ឆិកា របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ក្រុង ទាំង ១៣ក្នុងខេត្តព្រៃវែង។

ជាលទ្ធផល នៃកិច្ចប្រជុំនោះ បានស្តែងចេញតាមរយ:របៀបវារ:សំខាន់ៗ ដូចខាងក្រោម ៖
១.បទបង្ហាញស្តីពីយុទ្ធសាស្ត្រ និងការអនុវត្តផែនការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង  តួនាទី និងសកម្មភាពគាំទ្រការបោះឆ្នោតឆ្នាំ២០១៧-២០១៨ ។
២.បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិក: ៖ ក្រុមការងារ សសយក ទាំងអស់ ត្រូវអនុវត្តសកម្មភាពយោងទៅ តាមលក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុង ដែលបានចែកជូន ។ ក្នុងនោះដែរ ចំពោះសហភាពសហព័ន្ធយុវ ជនកម្ពុជា ខេត្តព្រៃវែង បានកំណត់ដូចខាងក្រោម ៖
- សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង សរសេរជាអក្សរកាត់  " ស.ស.យ.ក / ពវ " 
- Backdrop ត្រូវប្រើពណ៌ផ្ទៃមេឃគ្រប់កម្មវិធី ស.ស.យ.ក / ពវ
- ស.ស.យ.ក / ពវ ត្រូវប្រើប្រព័ន្ធ Telegram ជាផ្លូវការរួម ដើម្បីងាយស្រួលតាមដានការងារ
- រាល់ឯកសារសំខាន់ៗ និងមានទំហំធំៗ គួរផ្ញើតាម E-Mail ប៉ុន្តែបន្ទាន់ទាក់ទងតាមទូរស័ព្ទ
- សូមបន្តសកម្មភាព ដែលនៅសេសសល់បញ្ចប់ត្រឹមខែធ្នូ
- សូមលើកផែនការឆ្នាំ២០១៧ អោយបានមុនបំណាច់ឆ្នាំ២០១៦
- រាល់ការអនុវត្តសកម្មភាពសំខាន់ៗ សូមផ្ញើជាព័ត៌មានខ្លីៗជូនលោក ខៀវ ភារិទ្ធ ដើម្បីលោកធ្វើ ការបញ្ជូនទៅថ្នាក់លើ បានជ្រាបជាដំណឹង
- សូមអោយស្រុកនីមួយៗបង្កើត Face book Page ដើម្បីសកម្មភាព ដែលបានអនុវត្ត
- ចូលរួមចែករំលែកព័ត៌មាន Facebook Page ស.ស.យ.ក / ពវ ( ខ្លឹមសារដើម )
- សំណូមពរអោយមានស្នាក់ការ ស.ស.យ.ក គ្រប់ស្រុក / ក្រុង ។

៣.ទិសដៅបន្ទាប់
- រៀបចំការងារសំរាប់កម្មវិធី ២ធ្នូ
- រៀបចំកំលាំងយុវជន ការពារសណ្តាប់ធ្នាប់
- រៀបចំតាំងពិពរណ៍ស្តង់របស់ ស.ស.យ.ក / ពវ
- ការតាំងពិពរណ៍របស់ក្រុមហ៊ុនថៃ ថ្ងៃទី៣ រឺទី៤ ខែធ្នូ ។
បញ្ជាក់ : កិច្ចប្រជុំខាងលើនេះ មានខ្លឹមសារផ្ទៃក្នុងជាច្រើនទៀត ដែលមិនបានធ្វើការចុះផ្សាយ។






 អត្ថបទ ៖ មាស សុខុម












0 comments:

Post a Comment