Monday, November 7, 2016

លោក សែម គន្ធា ប្រជុំលំអិតផែនការគ្រប់គ្រងចរាចរ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ​ ពេលបុណ្យអុំទូក

News New : នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ​ ផ្នែកបញ្ជារចរាចរ លោក សែម គន្ធា នាយរងការិយាល័យ បានដឹក នាំប្រជុំ ដាក់ផែនការលម្អិតលើការងារគ្រប់គ្រងចរាចរណ៍ សណ្ដាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ ជូន ដល់បងប្អូនប្រជាពលរដ្ឋ​នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ និងបណ្ដែត ប្រទីប ​​ នាពេលខាងមុខនេះ។

លោក សែម គន្ធា បានបញ្ជាក់ថា ការងាររបស់សមត្ថកិច្ច គឺត្រូវធ្វើយ៉ាងណា សម្រួលចរាចរ រៀបចំ សណ្តាប់ធ្នាប់ និងសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋយើង អោយធ្វើដំណើរកំសាន្តប្រកបដោយ​សុខសុវត្ថិភាព និងសប្បាយរីករាយ មិនថា ហត់នឿយ ក្តៅ ភ្លៀងយ៉ាងណាក៏ដោយ ។




អត្ថបទ ៖ អារុណ
  



0 comments:

Post a Comment