Friday, November 25, 2016

លោក សេង គន្ធ ដឹកនាំយុវជនជួយច្រូតស្រូវជូនពលរដ្ឋ ក្នុងស្រុកស៊ីធរកណ្តាល

News New : នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោក សេង គន្ធ សមាជិកគណ:កម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជាប្រធានក្រុមការងារចុះជួយស្រុកស៊ីធរកណ្តាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស៊ីធរកណ្តាល បានដឹកនាំក្រុមការងារ ចុះ ជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិឃំុព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ នាពេលនេះ គឺជា ការចូលរួមគិតគូរ អំពីការបង្កបង្កើនផល របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅលើកកំពស់ជីវភាពប្រចាំថ្ងៃ ។  លើសពីនេះទៅទៀត ការចូលរួមនេះ ថ្វីត្បិតតែតិចតួច ប៉ុន្តែនេះជាការរួមចំណែក រួមសុខរួមទុក្ខ រវាងក្រុមយុវជន និង ប្រជាពលរដ្ឋយើងផងដែរ៕









អត្ថបទ ៖ អារុណ

0 comments:

Post a Comment