Thursday, November 24, 2016

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមបុណ្យសពម្តាយក្មេកលោក សម រង្ស៊ី និងជួបលោក កឹម សុខា

News New : លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសពឧបាសិកា មាស កេត សមភ័ក្រ ញឹក ជូឡុង ដែលត្រូវជាម្តាយក្មេកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅគេហដ្ឋានលោក សម រង្ស៊ី ដែលស្ថិតនៅក្រោយទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ។

បើតាមរូបថត ដែលគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញថា លោក ហ៊ុន ម៉ានី បានជួបជាមួយលោក កឹម សុខា ផងដែរ។ ប៉ុន្តែមិនដឹងថា ពិភាក្សាអំពីបញ្ហាអ្វីនោះទេ។ ការចូលរួមរបស់លោក ហ៊ុន ម៉ានី នេះធ្វើឡើងគឺ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ឯកឧត្តម សម រង្ស៊ី និងលោកស្រី ជូឡុង សូម៉ូរ៉ា នាពេលថ្មីៗនេះ ។






អត្ថបទ ៖ លោក ឡាង បូរិន

0 comments:

Post a Comment