Saturday, November 12, 2016

លោក ទូច វណ្ណ: នាំអំណោយឯឧ. ស សុខា ចែកជូនសិស្សក្រីក្រ ៩៣នាក់ ពលរដ្ឋក្រីក្រ ២គ្រួសារ និងដាំចេក

News New: អនុវត្តតាមទិសដៅរបស់លោក ខៀវ ភារិទ្ធ ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ក៏ដូចជា បន្តវីរភាពល្អរបស់ឯកឧត្តម ស សុខា អតីតប្រធានគណ:កម្មាធិ ការសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ដែលបច្ចុប្បន្នជា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងអនុវត្តតាមផែនការភ្លៀងរលឹមរបស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង  ចុះជួយស្រុកពាមជរ  ដែលដឹកនាំដោយលោក ឈឹម ផាន់ណា  សមាជិកគណ:កម្មាធិ ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយស្រុកពាមជរ ។ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះលោក ទូច វណ្ណ: សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកពាមជរ សហការណ៍ជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ   ដែលមានលោក ហ៊ុន ចាន់ដែន ជាប្រធាន  បាននាំយកអំណោយ ឯកឧត្តម ស សុខា  អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងលោកជំទាវ​  ចែកជូនសិស្សក្រីក្រទទួល បានអាហារូបករណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៩៣នាក់រួមមាន ៖ សំភារ:សិក្សា ១ឈុត និងចំណីអាហារ ០១កញ្ចប់ ព្រមទាំងផ្តល់ជូន សំលៀកបំពាក់ដល់សិស្សក្រីក្របំផុត ចំនួន ១០នាក់ ដែលម្នាក់ៗទទួល ១សំរាប់។ បន្ទាប់មកក្រុម ការងារ បានបន្តនាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ចែកជូនគ្រួសារក្រីក្រ ចំនួន ០២ គ្រួសារ នៅក្នុងភូមិកោះចេក ឃុំកោះចេក ដែលរួម មាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ០១យួរ មី ១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ប្រេងឆា ០១ដប និងថវិកា ៥ម៉ឺនរៀល ។ ជាងនេះទៅទៀត ក្រុមការងារ ក៏បានចូលរួមដាំចេកជូនលោកយាយចាស់ ជរា រស់នៅក្នុងភូមិកោះចេក ឃុំកោះចេក ចំនួន ១០គុម្ព ផងដែរ ។

សិស្សានុសិស្សទាំង ៩៣នាក់ និងប្រជាពលរដ្ឋក្រីក្រទាំង ២គ្រួសារ បានសំដែងទឹកចិត្តសប្បាយរីក រាយ  និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ស សុខា និងលោកជំទាវ  ដែលជានិច្ច កាល ឯកឧត្តម និងលោកជំទាវ តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុង ស្រុកពាមជរ ក៏ដូចជា ខេត្តព្រៃវែងទាំងមូល។

 





















អត្ថបទ ៖ បូរិន

0 comments:

Post a Comment