Thursday, November 24, 2016

តាមរយ:លិខិតរំលែកទុក្ខរបស់សម្តេចតេជោ លោក វ៉ាន់ ណារិទ្ធ ថា មើលពីសំបកក្រៅអ្នកនយោបាយដូច ខ្លា និងម្រឹគ តែតាមពិត...



News New : សមាជិកគណបក្សសង្គ្រោះជាតិ ម្នាក់បានបញ្ចេញទស្សន:ផ្ទាល់ខ្លួនថា ស្ថានការណ៍ នយោបាយ នឹងមានភាពល្អប្រសើរវិញ ប្រសិនបើអ្នកនយោបាយមានជម្រៅចិត្ត ចង់ដោះស្រាយ បញ្ហាជាមួយគ្នា ដូចលិខិតរំលែកទុក្ខនេះ។ ការបង្ហាញទស្សន:របស់សមាជិកបក្សប្រឆំាងនេះ គឺធ្វើ ឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា បានសសេរនូវលិខិតមួយច្បាប់ ចូលរួមរំលែកទុក្ខជូនលោកជំទាវ ជូឡុង សូមូរ៉ា ភរិយាលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ ចំពោះការទទួលមរណភាពរបស់ឧបាសិកា មាសកេត សមភក្រ ញឹក ជូឡុង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងមក ។ សមាជិកសភាគណបក្សសង្គ្រោះជាតិ គឺលោក វ៉ាន់ ណារិទ្ធ បានសសេរលើ បណ្តាញសង្គម Fb អមដោយលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ថា តាមការពិតក្នុងជម្រៅចិត្ត របស់អ្នកនយោបាយ ក៏ដូចជារាស្ត្រខ្មែរសាមញ្ញទូទៅ នៅតែគិតថាឈាមជ័រជាខ្មែរអង្គរ អ្នកកាន់ ព្រះពុទ្ធសាសនាដូចគ្នា តែងតែមានចិត្តស្រទ្បាញ់គ្នា និងសណ្តោសគ្នាទៅវិញទៅមក ។ ផ្ទុយទៅ វិញ បើមើលកាយវិការ នៃសម្បកខាងក្រៅមួយភ្លែតហាក់បីដូចជា ខ្លា និងម្រឹគ ។ លោកបញ្ជាក់ថា « ខ្ញុំនៅតែមានជំនឿថា តាមរយ:កាយវិការនេះ ខ្មែរនៅតែអាចនិយាយគ្នាបាន និងអាចចូលរួមជា មួយគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ ខ្មែររួមគ្នាខ្មែរខ្លាំង បរទេសឈប់មើលងាយ បរទេសឈប់ ឈ្លានពាន »។ 

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកជំទាវ ជូឡុង សូមូរ៉ា បានអោយដឹងថា ភរិយាខ្ញុំ និងរូបផ្ទាល់ទើបបានទទួលដំណឹងប្រកបដោយសេចក្តីតក់ស្លុតនៃមរណភាពដ៏គួរឲ្យសោកស្តាយ របស់ឧបាសិកា ញឹក ជូឡុង មាសកេត សមភក្រ ដែលត្រូវជាម្តាយបង្កើត ជាទីគោរព ស្រឡាញ់ របស់លោកស្រី ។ យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់បុត្រាបុត្រី ដែលបានបាត់បង់នូវអ្នកមាន គុណជាទីគោរពស្រឡាញ់របស់ខ្លួន ។ ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់សួមចួលរួមរំលែកទុក្ខដោយស្មោះ ចំពោះមរណភាពនេះ នៅក្នុងកាយវិការ ដែលជាជាតិខ្មែរដួចគ្នា ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន ក៏ បានអញ្ជើញចូលរួមពិធីបុណ្យសពម្តាយក្មេកលោក សម រង្ស៊ី នៅគេហដ្ឋានផ្ទាល់ ស្ថិតស្នាក់ការ គណបក្សសង្គ្រោះជាតិផងដែរ ។ ក្នុងពិធីបុណ្យនោះ លោក ហ៊ុន ម៉ានី បានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ផងដែរ។  ប៉ុន្តែ ជំនួបនោះ គេមិនបានដឹងថា សមភាគី និយាយអ្វីនោះទេ នេះតាមរូបថតដែលត្រូវគេបង្ហោះតាមបណ្តាញសង្គម។






 អត្ថបទ ៖ ចំណាន (១៩)

0 comments:

Post a Comment