Wednesday, November 16, 2016

សម្តេចតេជោ ហ៊ុន សែន ជូបសំណេះសំណាលជាមួយអាចារ្យ-អាចារិនីខ្មែរ ១ ០០០នាក់...

News New : នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងអាចារ្យ - អាចារិនីខ្មែរ មកពីទូទាំងប្រទេស ប្រមាណជា ១.០០០នាក់  នៅសាលចតុមុខ រាជធានីភ្នំពេញ ។

នេះជាការជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេស ដើម្បីលើកកម្ពស់សមត្ថភាពយល់ ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ ដឹងលើកម្រិតវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ថែមដល់អាចារ្យ- អាចារិនីទាំងអស់ ដែលទទួល បានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ ។ ម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះ គឺដើម្បីឱ្យមាន ឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹង សមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយក បានក្នុងការ បម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស៕

 
អត្ថបទ ៖ អារុណ

0 comments:

Post a Comment