Tuesday, November 15, 2016

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងចុះព្យាបាលជំងឺដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេច នាថ្ងៃទី...

News New : ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងបន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឥតគិតថ្លៃ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។

យោងតាមអ្នកគ្រប់គ្រងសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា  បានឱ្យដឹងថា  ក្រុមគ្រូពេទ្យនេះ នឹងចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋខ្មែរ ក្នុងស្រុកព្រះស្តេច ដោយមិនគិតថ្លៃ និងមិនប្រកាន់ និន្នាការនយោបាយអ្វីឡើយ ។

នៅក្នុងការចុះពិនិត្យ និងព្យាបាលនេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា គឺមានបែងចែក ជាច្រើន ផ្នែក មានដូចជា ៖  ផ្នែកឱសថ ផ្នែកជំងឺទូទៅ កុមារ ផ្នែកវះកាត់តូច អេកូ និងទន្តសាស្ត្រ ជាដើម ។

ក្នុងន័យនេះដែរ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា សូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងស្រុកព្រះស្តេច ទាំងអស់ ចូលរួមពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅក្នុងបរិវេណវិទ្យា ល័យ មិត្តភាពកម្ពុជា -ជប៉ុន ស្ថិតក្នុងឃុំអង្គររាជ ស្រុព្រះស្តេច ខេត្តព្រៃវែង អោយបានគ្រប់ៗគ្នា។

អត្ថបទ ៖ អារុណ

0 comments:

Post a Comment