Friday, November 4, 2016

ពលរដ្ឋមួយចំនួនតូច យល់ថា ប៉ូលីសចរាចរ ជា "បំពង់ទីប" លោក សែម គន្ធា យល់ថា............

News New : មានមតិជាច្រើនលើកឡើង ទាក់ទិនទៅនឹងមន្ត្រីនគរបាលចរាចរណ៍ នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ដែលក្នុងនោះមួយចំនួនតូច បានរិះគន់ប៉ូលីសចរាចរណ៍ថា គ្មានចិត្តមេត្តា គិតតែ ពីចាប់ផាកពិន័យ ខុសបន្តិចបន្តួច ក៏មិនមានការលើកលែង និងមន្ត្រីចរាចរណ៍មួយចំនួនទៀត ធ្វើ ការផាកពិន័យលើសកំណត់ ព្រមទាំងប្រើសំដីមិនសមរម្យចំពោះប្រជាពលរដ្ឋទន់ខ្សោយ ។ ការរិះ គន់នេះ កើតឡើងក្នុងរយ:ពេលមុនការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី របស់ក្រសួងមហាផ្ទៃ ។ តែ រហូតមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីមានការពង្រឹងច្បាប់ និងបញ្ហាគ្រោះថ្នាក់ចរាចរកើនឡើងនោះ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនធំ មានការយល់ដឹង និងអោយតំលៃប៉ូលីសចរាចរ ជាខ្លាំងវិញ ។  ដោយប្រជាពលរដ្ឋមួយចំនួនធំ មើលឃើញពីការលះបង់ខ្ពស់របស់ប៉ូលីសចរាចរ ដូចជា ៖ ស៊ូទ្រាំ ហាលថ្ងៃ ហាលភ្លៀង ហាលខ្យល់ ទាំងថ្ងៃទាំងយប់ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរ ជូនប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ។ អ្វីដែលជាការលះបង់របស់ប៉ូលីសចរាចរ គឺខ្ពស់ណាស់ រហូត ដល់យើងអាចនិយាយបានថា អ្នកផ្សេងៗពីប៉ូលីសចរាចរ គឺមិនអាចធ្វើបាន ។ ផ្ទុយទៅវិញ បើបង ប្អូនប្រជាពលរដ្ឋយើងមួយចំនួនតូច ដែលគិតតែវាយប្រហារប៉ូលីសចរាចរ បែបនេះ គឺមានន័យថា ប៉ូលីសចរាចរ ប្រៀបបានដូចជា ពង់ទីប សំរាប់ឱ្យប្រជាពលរដ្ឋមួយចំនួន បាញ់ដោយ ពាក្យសំដី មិនត្រឹមត្រូវ ខុសពីការពិត ព្រោះតែកំហឹងលើបុគ្គលតែមួយចំនួនតូច ដែលធ្វើខុសនោះហើយទេ ។

តើទាំងអស់នេះ អ្នកផ្សេងក្រៅពីប៉ូលីសចរាចរ អាចធ្វើបានទេ?
- ពេលខ្លះប៉ូលីសចរាចរ ត្រូវឈរសម្រួលចរាចរកណ្តាលថ្ងៃក្តៅ ខ្មៅមុខខ្មៅមាត់ ក្តៅគ្រុន ក៏មាន ។
- ពេលខ្លះប៉ូលីសចរាចរ ត្រូវឈរសម្រួលចរាចរទាំងកណ្តាលភ្លៀង ផ្គរ ដោយឈរក្នុងទឹកភ្លៀងដ៏ ជ្រៅ រងាញ័រ ក៏មាន ។
- ពេលខ្លះផ្លូវស្ទះខ្លាំង ប៉ូលីសចរាចរ ប្រឹងឈរសម្រួលចរាចរ ឆ្កាដៃឆ្កាជើង ប៉ុន្តែត្រូវអ្នកបើកបរខ្លះ មិនអោយតំលៃ និងមិនគោរពតាមការចង្អុលបង្ហាញផ្លូវ ដោយធ្វើការបើកបរទទឹងទិស ដល់ពេល ជាប់ស្ទះ ក៏ស្រែកបន្ទោសប៉ូលីសចរាចរ ទៅវិញ ។
- ប៉ូលីសចរាចរមួយចំនួនធំ ត្រូវបំពេញភារកិច្ចមួយយប់ទល់ភ្លឺ មិនបានទៅជួបប្រពន្ធកូន និងមិន បានដើរលេងកំសាន្តបុណ្យទាន ដូចប្រជាពលរដ្ឋឡើយ ។
- ប៉ូលីសចរាចរ ជួយដឹកដៃកុមារតូចៗ សិស្សសាលា ចាស់ជរា ជនពិការ ឆ្លងផ្លូវ និងជួយបណ្តើរម៉ូតូ រុញឡាន បងប្រជាពលរដ្ឋយើង ក៏មាន ។
- ពេលខ្លះប៉ូលីសចរាចរ ត្រូវអ្នកបើកបរប្រមាថម៉ាក់ងាយ មិនស្តាប់ និងមិនអោយតំលៃ ជាដើម ។
 
ជុំវិញករណីរបស់ប៉ូលីសចរាចរ ខាងលើនេះ លោក សែម គន្ធា នាយរងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ប្រាប់News Newថា ការងារដែលប៉ូលីស ចរាចរធ្វើ ពិសេសរូបលោកផ្ទាល់ លោកគិតថា វាជាតួនាទីរបស់ប៉ូលីសចរាចរ គឺធ្វើយ៉ាងណាអោយ តែប្រជាពលរដ្ឋលោកបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ មិនមានការកកស្ទះ មិនមានគ្រោះថ្នាក់ គឺលោក ក៏ប៉ូលីសចរាចរទាំងអស់ សប្បាយចិត្តណាស់ បើទោះបីជា កន្លងមកមានការរិះគន់ពីបង ប្អូនប្រជាពលរដ្ឋយើង ទៅលើប៉ូលីសចរាចរមួយចំនួនតូចដែលធ្វើអ្វីៗលើស ប៉ុន្តែបែរជាធ្វើការវាយ ប្រហារប៉ូលីសចរាចរទាំងអស់ ការមិនឱ្យតំលៃ មើលងាយមើលថោកយ៉ាងណាក៏ដោយចុះ ក៏ក្រុម ប៉ូលីសចរាចរ នៅតែខិតខំគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូលជានិច្ច ដោយមិនគិតពីការនឿយហត់ ត្រូវភ្លៀង ត្រូវខ្យល់ ត្រូវថ្ងៃ ឈរលើទឹក អត់ងងុយឡើយ។

News New យល់ឃើញថា ប៉ូលីសចរាចរ ពិតជាបានលះបង់ខ្ពស់ដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិ គួរអោយកោតសរសើរ និងគោរពបំផុត។ចំពោះការផាកពិន័យ News Newយល់ឃើញថា វាជារឿង ត្រឹមត្រូវ ប្រទេសជាតិមួយ ត្រូវតែមានច្បាប់ ទើបអាចគ្រប់គ្រងបាន ឱ្យតែការផាកពិន័យទាំងនោះ វាត្រឹមត្រូវទៅតាមច្បាប់ ដែលបានចែង វាគ្មានអ្វីខុសនោះឡើយ ព្រោះយើងមិនអាចបណ្តោយឱ្យ ប្រជាពលរដ្ឋ បន្តមិនចេះច្បាប់ មិនគោរបច្បាប់ និងបំពានលើច្បាប់តទៅទៀតឡើយ ។ ម្យ៉ាងការ ពង្រឹងច្បាប់ចរាចរផ្លូវគោកថ្មីនេះ បានធ្វើអោយប្រជាពលរដ្ឋ មានការយល់ដឹងអំពីច្បាប់ ចង់រៀន ច្បាប់ និងអនុវត្តច្បាប់បានល្អប្រសើរជាងមុន ពិសេសបានកាត់បន្ថយគ្រោះថ្នាក់ចរាចរគួរឱ្យកត់ ថែមទៀតផង ។






















0 comments:

Post a Comment