Saturday, November 19, 2016

មេបក្សប្រឆាំង លោក​ សម រង្ស៊ី អំពាវនាវឱ្យកម្មករ កម្មការិនី ទៅចុះឈ្មោះបោះឆ្នោតគ្រប់គ្នា

News New : លោក សម រង្ស៊ី  ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស បានបន្តអំពាវនាវដល់កម្មករ កម្មការិនី ដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះ ឈ្មោះ អោយបានគ្រប់ៗគ្នា ។ ការអំពាវនាវរបស់មេបក្សប្រឆំាងនេះ បន្ទាប់ពីឃើញប្រជាពលរដ្ឋ មួយចំនួន មិនទាន់ទៅចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មី នៅសល់ប្រមាណ ២លាននាក់ទៀត បើតាម ការវាយតម្លៃរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថានឹងមានប្រជាពលរដ្ឋ​  ដែលគ្រប់ អាយុទៅចុះឈ្មោះបោះឆ្នោតទំាងអស់ ប្រមាណ ៩លាននាក់ ។ លោក សមរង្ស៊ី  បានលើកឡើង តាមសង្គមហ្វេសប៊ុកថា " សេចក្តីអំពាវនាវ ឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោត ។ សូមជួយចែករំលែក (Share) ឲ្យបានទូលំទូលាយគ្រប់ទិសទី " ។

តាមតួរលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គិតមកដល់ថ្ងៃនេះ អ្នកដែល បានចុះឈ្មោះបោះឆ្នោតមានចំនួនត្រឹមតែ ៧ , ៣លាននាក់ នៅសល់ប្រមាណជិត ២​ , ៤លាននាក់ ទៀត ដែលមិនទាន់បានចុះឈ្មោះ។ សូមអ្នកដែលបានចុះឈ្មោះរួចហើយ ជួយក្រើនរំលឹកនិងជួយ ណែនាំអ្នកនៅជុំវិញខ្លួន ដែលមិនទាន់បានចុះឈ្មោះនៅឡើយ អោយទៅចុះឈ្មោះជាបន្ទាន់ ដើម្បី សង្គ្រោះជាតិយើងទាំងអស់គ្នា ។ 

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងការរៀបចំសង្គម សម្រាប់ សមាជិកសង្គមបច្ចុប្បន្ន និងអនាគតសមាជិកសង្គមនោះ គឺជាការគិតទីនេះ ពេលនេះ ជាមួយនឹង ការបោះជំហាន នៃពេលវេលាទៅមុខ ដែលតម្រូវឲ្យយើងគិតពីអនាគត និងអ្នកបន្តវេន ។ ដំណើរ ឆ្ពោះទៅមុខជានិច្ច គ្មានរាថយ គ្មានអ្វីអាចរារាំងទឹកចិត្តមោះមុត ឧត្ដមគតិ មនសិការជាតិរបស់យុវ ជនបន្តវេន ដែលបានចូលរួមយ៉ាងសកម្មលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ។ លោកបាន បញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា«តថភាពនេះបញ្ជាក់យ៉ាងច្បាស់ថា “ការកសាងរដ្ឋទំនើប សង្គមជឿនលឿនថ្លៃថ្នូរ បែបប្រជាធិបតេយ្យចូលរួម” ចាប់ផ្តើមដំណើរការហើយ។ យុវជនខំសិក្សា រៀនសូត្រទាំងចំណេះជំនាញ មានការយល់ដឹង ចំណេះដឹងពិត មានទឹកចិត្តសាមគ្គីជាតិ ស្រឡាញ់ ជាតិមាតុភូមិ គុណធម៌ថ្លៃថ្នូរ ជាតិខ្មែររុងរឿងគង់វង្ស ! ។ អ្នកដឹកនាំពិត គ្មានជំងឺតួឯក មិនចង្អៀត ចង្អល់ បណ្តុះអ្នកដឹកនាំបន្តវេន ដើម្បីកាន់ទង់ដើរទៅមុខជានិច្ច។ អ្នកដឹកនាំ និងយុវជនត្រូវជៀស វាងការគិតជាអវិជ្ជមាន គិតថាមានតែខ្លួនឯងដែលជាអ្នកខ្លាំងពូកែ គ្មានអ្នកណាធ្វើបានត្រូវបើកទ្វារ ចិត្តកែប្រែផ្នត់គំនិតគិតជាវិជ្ជមាន ទទួលដោយសុទ្ធចិត្តអោយមានការចូលរួម ជាមួយគ្នា និងបណ្តុះ យុវជនបន្តវេនជាប្រចាំ»។

 អត្ថបទ​​ ៖ ចំណាន (១១)

0 comments:

Post a Comment