Sunday, November 6, 2016

ប្អូនប្រុសអភ័ព្វ ទទួលបានអាហារូបករណ៍ អាហារ ការស្នាក់នៅ ពីសាកលវិទ្យាល័យធនធានមនុស្ស ដូចសន្យា

News New : ថ្មីៗនេះ សាកលវិទ្យាល័យធនធានមនុស្ស បានផ្តល់អាហារូបករណ៍  ថ្នាក់បរិញ្ញាបត្រ លើថ្លៃសិក្សា ការស្នាក់នៅ និងរបបអាហារជូនដល់ប្អូនប្រុស តាមការសន្យាហើយ ដោយឯកឧត្តម ឯក មនោសែន សាកលវិទ្យាធិការសាកលវិទ្យាល័យ ធនធានមនុស្ស ផ្តល់ជូនដល់ប្អូនប្រុស ដោយ ផ្ទាល់ ។

គួររំលឹកថា ប្អូនប្រុសជាបេក្ខជនប្រលងសញ្ញាបត្រទុតិយភូមិ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ហើយត្រូវបានអ្នកលេង Facebook ថតរូបយុវជននោះ និងឪពុក អង្គុយហូបបាយកញ្ចប់ ឪពុកហូបបាយនឹងដៃ ឯកូនវិញហូបនឹងស្លាបព្រា នៅក្រោមដើមឈើមួយ ក្រោមពីប្រលង ពេល ព្រឹកចប់ នៅមុខមណ្ឌលប្រលង ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្អូនប្រុស បានប្រលងជាប់ជាស្ថាពរហើយ ។ 

អត្ថបទ ៖ អារុណ

0 comments:

Post a Comment