Thursday, November 17, 2016

សម្តេចតេជោ ហ៊ុន សែន ៖ សូមកុំខឹងគោវ៉ៃរទេះ ! ខ្ញុំដឹងថាថ្នាក់ក្រោមធ្វើឱ្យមានការថ្នាំងថ្នាក់ដល់ប្រជាជន

News New : ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា " ខ្ញុំដឹងថាថ្នាក់ក្រោមធ្វើឱ្យមានការថ្នាំងថ្នាក់ដល់ប្រជាជន សូមកុំខឹងគោ វ៉ៃរទេះអី" ។

News New  គាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចតេជោ ខាងលើនេះ  ព្រោះថា បង ប្អូនប្រជាពលរដ្ឋយើងមួយចំនួនធំ តែងតែយល់ច្រឡំចំពោះរឿងនេះ។ ការពិតសម្តេចតេជោ លោក ជាប្រមុខដឹកនាំប្រទេសមែន ប៉ុន្តែនៅក្នុងប្រទេសមួយ  គឺមានរចនាសម្ព័ន្ធដឹកនាំ  តាំងពីថ្នាក់កំពូល រហូតដល់ថ្នាក់ក្រោម និងមានបែងចែកក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាច្រើនសន្ធឹក  សន្ធាប់ ។ ជួនកាលមន្ត្រីផ្សេងៗ ធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់  ដែលជារឿងបុគ្គលផ្ទាល់ខ្លួន រឺក៏ស្ថាប័នមួយ ប៉ុន្តែប្រជាពលរដ្ឋ បែរជាទំលាក់កំហុសទាំងនេះ ទៅលើតែសម្តេចតេជោ ហ៊ុន សែន តែម្នាក់ឯងទៅវិញ។ ដូច្នោះវាមិនខុសអីពីពាក្យថា " ខឹងគោ វ៉ៃរទេះ"នោះទេ។ បើយើងគ្រប់គ្នា សុទ្ធ តែ " ខឹងគោ វ៉ៃរទេះ " បែបនេះ វាអយុត្តិធម៌ណាស់សំរាប់សម្តេចតេជោ ហ៊ុន សែន ដែលបាន និង កំពុងខិតខំប្រឹងអស់កំលាំងកាយ ចិត្ត ទាំងថ្ងៃទាំងយប់ ដោះស្រាយគ្រប់បញ្ហា និងទុក្ខលំបាកជូន ប្រជាពលរដ្ឋ និងស្វែងរកសន្តិភាពជូនប្រទេសជាតិនោះ។

អត្ថបទ ៖ Jake
News New ត្រូវការជ្រើសរើសបុគ្គលិកផ្នែក អ្នកយកព័ត៌មាន និងទីផ្សារ ជាច្រើននាក់ ។ សូមទំនាក់ ទំនងទូរស័ព្ទលេខ : 070 855 456 / 068 855 456 / 085 855 456 / 060 777 456 

3 comments:

  1. I don't need sex, because the government fuck me everyday!

    ReplyDelete
  2. ម៉េចសំដាច់យាយអញ្ចឹង បានរៀនភាពជាអ្នកដឹកនាំអត់?

    ReplyDelete