Thursday, November 17, 2016

ពលរដ្ឋរាប់ពាន់នាក់ ទទួលបានការព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដោយឥតគិតថ្លៃ

News New : នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះទៅ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយឥតគិតថ្លៃ ។

មានមតិសំណេះសំណាល នាឱកាសនោះ ឯកឧត្តម ស សុខា  តំណាងរាស្ត្រមណ្ឌលព្រៃវែង បាន បញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ជានិច្ចកាលតែងតែចុះពិនិត្យ  និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋយើង  ដោយឥតគិតថ្លៃ មិនថា ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ  និង អាចបន្តទៅខេត្តផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ចំពោះជំនាញពេទ្យ
ដែលចុះពិនិត្យ និងព្យាបាលនេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក៏មានផ្នែកមួយចំនួនដូចជា ៖  ផ្នែកឱសថ ផ្នែកជំងឺទូទៅ កុមារ ផ្នែកវះកាត់តូច អេកូ និងទន្តសាស្ត្រ ជាដើម ។

សូមបញ្ជាក់ថា : នាពេលនេះ មានប្រជាពលរដ្ឋរាប់ពាន់នាក់ បាន និងកំពុងទទួលការពិនិត្យ និង ព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណវិទ្យាល័យ មិត្តភាពកម្ពុជា - ជប៉ុន ស្ថិតក្នុងឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស សុខា និងលោក ជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាច្រើនរូបទៀត៕

















អត្ថបទ ៖ អារុណ
 News New ត្រូវការជ្រើសរើសបុគ្គលិកផ្នែក អ្នកយកព័ត៌មាន និងទីផ្សារ ជាច្រើននាក់ ។ សូមទំនាក់ ទំនងទូរស័ព្ទលេខ : 070 855 456 / 068 855 456 / 085 855 456 / 060 777 456 





0 comments:

Post a Comment