Wednesday, November 23, 2016

ក្រសួងអប់រំ ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលដល់គ្រូបង្រៀន និងវិស័យអប់រំទាំងមូល

 News New :  ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពក្នុងការបង្រៀន ក្រសួងអប់រំយុវជន  និង កីឡា និងក្រុមហ៊ុន Microsoft បានធ្វើកិច្ចសហប្រតិបត្តិការគ្នា ផ្តល់នូវវិធីសាស្រ្តបង្រៀន នាសតវត្ស ទី២១  តាមប្រព័ន្ធមួយ ប្រកបដោយភាពច្នៃប្រឌិត និងជឿនលឿនតាមរយៈឌីជីថល សម្រាប់បំពាក់ បំប៉នសមត្ថភាព ។ ក្រុមហ៊ុន Microsoft  បានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ជាមួយក្រសួងអប់រំយុវជន និងកីឡាកម្ពុជា(MoEYS) ដែលនឹងដាក់បញ្ចូលក្របខ័ណ្ឌកែប្រែ វិស័យអប់រំ របស់ក្រុមហ៊ុន Microsoft  មានគោលបំណងផ្តល់នូវ វិធីសាស្រ្តបង្រៀនបែបច្នៃប្រឌិតថ្មី នាសតវត្សទី២១ ដោយកែប្រែបទពិសោធន៍រៀនរបស់សិស្សតាមរយៈបច្ចេកវិទ្យា កម្មវិធី និងសេវា នានា។ 

ថ្លែងក្នុងពិធី ចុះហត្ថលេខា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ នៅទីស្តីការក្រសួង អ្នកស្រី  RENA CHAI អគ្គនាយិកាផ្នែកទីផ្សារ និងប្រតិបត្តិការសម្រាប់ទីផ្សារថ្មី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Microsoft បាននិយាយថា « ការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ នេះ គឺជាការបញ្ជាក់មួយទៀតអំពី ការបន្តភាពជាដៃគូរបស់យើងជាមួយរដ្ឋាភិបាលកម្ពុជា នៅក្នុង វិស័យបច្ចេកវិទ្យា និងវិស័យអប់រំ និងជាការបន្ថែមលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹង ក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ ក៏ដូចជាកម្មវិធីសិស្សដៃគូMicrosoft (MSP)ដើម្បីអភិវឌ្ឍជំនាញ បច្ចេកវិទ្យា ក្នុងចំណោមយុវជនកម្ពុជា។ ការសហការរបស់យើងនៅថ្ងៃនេះជាមួយនឹងក្រសួងអប់រំ នឹងផ្តល់អោយគ្រូបង្រៀន និងអ្នកដឹកនាំការអប់រំទាំងអស់នូវឧបករណ៍ដ៏ត្រឹមត្រូវ និងការបណ្តុះ បណ្តាល ដែលចាំបាច់សម្រាប់បំពាក់បំប៉នសិស្សជាមួយនឹងជំនាញ STEM  ( វិទ្យាសាស្ត្រ បច្ចេក វិទ្យា វិស្វកម្ម និង គណិតវិទ្យា) ដែលជាជំនាញចាំបាច់នៅក្នុងបរិបទសេដ្ឋកិច្ចសកល ដែលពឹងផ្អែក លើបច្ចេកវិទ្យាកាន់តែខ្លាំងឡើង»។ លោកស្រីបន្តថា ការគាំទ្រដល់ចក្ខុវិស័យនេះ បានស្របជាមួយ គំនិតផ្តួចផ្តើមជាច្រើនរបស់ក្រុមហ៊ុន Microsoft សម្រាប់វិស័យអប់រំ ដូចជា គម្រោង Microsoft នៅ ក្នុងវិស័យអប់រំ ដែលជាធនធាន និងការអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន កម្មវិធីអប់រំ គំនិតច្នៃប្រឌិតរបស់Microsoft (MIE) សម្រាប់អ្នកអប់រំទាំងឡាយណា ដែលប្តេជ្ញាចិត្ត ក្នុងការប្រើ ប្រាស់បច្ចេកវិទ្យានៅក្នុងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគម្រោងអក្ខរកម្មឌីជីថលរបស់ អក្ខរកម្មឌីជីថលរបស់ Microsoft ជាកម្មវិធីអប់រំតាមអ៊ិនធឺណិតមួយ ដែលណែនាំអ្នកសិក្សា ជាអ្នក ថ្មីថ្មោងនៅក្នុងបច្ចេកវិទ្យាអោយស្គាល់អំពីមូលដ្ឋានគ្រឹះ នៃការប្រើប្រាស់កុំព្យូទ័រ និងបច្ចេកវិទ្យា។ 

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុន បានមានប្រសាសន៍ថា ៖«ស្របតាម ទស្សនៈវិស័យឧត្តមសិក្សា ឆ្នាំ២០២០ និងតទៅមុខ ក្រសួងកំពុងធ្វើការជាមួយក្រុមហ៊ុន Microsoftដើម្បីអភិវឌ្ឍជំនាញបច្ចេកវិទ្យា កសាងសមត្ថភាពរបស់គ្រូបង្រៀន និងលើកកម្ពស់ការអប់រំជំនាញ STEM ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិត ទទួលបានកម្មវិធីអប់រំថ្នាក់ឧត្តមសិក្សា ដែលមានគុណ ភាពខ្ពស់ និងអភិវឌ្ឍជំនាញបច្ចេកទេស ដែលចាំបាច់ ដើម្បីរួមចំណែកពេញលេញដល់ការអភិវឌ្ឍ ជាតិ និងតម្រូវការទីផ្សារការងារ»។ អ្នកស្រី Chai បានបន្ថែមថា ៖ “យើងនៅតែប្តេជ្ញាចិត្ត​ ដើម្បីផ្តល់ លទ្ធភាពដល់អ្នកអប់រំ និងសហគមន៍របស់សិស្ស និស្សិត ដើម្បីសម្រេចបានឲ្យកាន់តែប្រសើរជាង មុន ។ បច្ចេកវិទ្យាមានអានុភាព ជួយកែប្រែទម្លាប់ក្នុងការបង្រៀន និងការរៀន  ពង្រីកប្រសិទ្ធភាព របស់ការអប់រំ  និងតម្រូវការរបស់សហគមន៍  និងជួយពន្លឿនសក្តានុពលលូតលាស់ របស់យុវជន គ្រប់រូបនៅកម្ពុជា” ។ លោក Don Carlson ប្រធានផ្នែកអប់រំនៅក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិកបានថ្លែងថា ៖ “ បច្ចេកវិទ្យាមិនអាចជំនួសការបង្រៀនដ៏អស្ចារ្យបានទេ ប៉ុន្តែវាអាចធ្វើឲ្យ គ្រូបង្រៀនល្អ កាន់តែល្អប្រសើរជាង មុនថែមទៀត ។ ដូច្នេះ វិធីសាស្រ្តរបស់យើង នៅក្នុងការអប់រំ គឺការសហការជាមួយអ្នកអប់រំ សិស្ស និស្សិត  និងថ្នាក់ដឹកនាំរបស់សាលា លើដំណើរការក្នុងការ កំណត់វិធីសាស្រ្ត នៃការសិក្សាឡើងវិញ និងផ្ដល់លទ្ធភាពឲ្យយុវជនអាចទទួលបានជោគជ័យក្នុង ការអប់រំរហូតដល់ការងារ។ ដោយសារតែភាពគ្មានការងារធ្វើក្នុងចំណោមយុវជន ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក មានអត្រាខ្ពស់ យើងទទួលស្គាល់ថា នេះជាឧបសគ្គមួយដ៏ធំ ដែលយុវជនបច្ចុប្បន្នកំពុង ប្រឈម ។ ហេតុដូច្នេះ សម្រាប់ពួកយើង សំខាន់គឺ ត្រូវបំពាក់បំប៉នដល់អ្នកអប់រំនូវឧបករណ៍ត្រឹម ត្រូវ ផ្ដល់លទ្ធភាពឲ្យទទួលបានការបណ្តុះបណ្តាល និងកាត់បន្ថយបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា ដែលគេកំពុងប្រឈម ធ្វើយ៉ាងណាដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្លាស់ប្ដូរនេះ និងការរៀនឲ្យមាន លទ្ធផលធំធេង” ។ លោក Don Carlson បន្ថែមថា តាមការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុន Microsoft ស្តីអំពី ការជំរុញការផ្លាស់ប្តូរនៅក្នុងវិស័យអប់រំ បានបង្ហាញឲ្យឃើញថា កត្តាធំបំផុត ដែលចាំបាច់ សម្រាប់កែប្រែបទពិសោធន៍ នៃការបង្រៀន និងការរៀនឲ្យបានជោគជ័យ គឺជំនាញវិជ្ជាជីវៈរបស់ អ្នកអប់រំ ជាពិសេស គឺការទទួលបានការបណ្តុះបណ្តាល ដើម្បីប្រើប្រាស់បច្ចេកវិទ្យាឲ្យបានច្រើន នៅក្នុងថ្នាក់រៀន។ ជាការពិតណាស់ អ្នកឆ្លើយតប ០១នាក់ក្នុង ចំនោម ៣នាក់ ជឿថា ជាមួយនឹង កម្មវិធីសិក្សា នៅសាលារៀន និងរបៀបរបបបង្រៀនបច្ចុប្បន្ន ពួកគេមិនអាចបំពាក់បំប៉នសិស្ស និស្សិតជាមួយជំនាញ ដែលចំាបាច់ដើម្បីទទួលបានជោគជ័យ នៅកន្លែងការងារ នាពេលអនាគត បានឡើយ ៕


 អត្ថបទ ៖ ចំណាន (១៦)

0 comments:

Post a Comment