Sunday, November 20, 2016

លោក កឹម សុខា ប្រកាសឲ្យយុវជនតាមដានការចាយវាយថវិកាជាតិឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល

News New : លោក កឹម សុខា  ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា នឹងតាមដានការ ចាយវាយថវិកាសម្រាប់ឆ្នាំ២០១៧ ពីសំណាក់រាជរដ្ឋាភិបាល ដែលមានចំនួនប្រមាណ ៥ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ លោក កឹម សុខា បានសសេរលើបណ្តាញសង្គមហ្វេសប៊ុក ថ្ងៃទី២១វិច្ឆិកា នេះថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់មេត្តាជ្រាប នូវចំណុចខ្លះៗ អំពីថវិកាជាតិ ឆ្នាំ២០១៧ នេះដូចតទៅ ៖ ១. យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧នេះ រាជរដ្ឋាភិបាលស្នើឲ្យរដ្ឋសភាអនុម័តថវិកាជាតិចំនួន២០.១៨៤.៤៥៧.០០០.០០០រៀល ស្មើនឹង៤.៩៨៣.៨១៦.៥៤០ដុល្លារសហរដ្ឋអាមេរិក។ ២. សម្រាប់ការគ្រប់គ្រងថវិកាជាតិឆ្នាំ២០១៧ នេះ រាជរដ្ឋាភិបាលស្នើរដ្ឋសភាអនុម័តឲ្យរាជរដ្ឋាភិបាលខ្ចីប្រាក់ពីគេ ក្នុងកម្រិត ៧០០.០០០.០០០ SDR បើគិតជាដុល្លារសហរដ្ឋអាមេរិកប្រហែលជា ១.០០០លានដុល្លារ ។ លោក កឹម សុខា បញ្ជាក់ ថា«បានជាខ្ញុំជម្រាបជាព័ត៌មានខ្លះៗ អំពីថវិកាជាតិនេះទោះបីមិនបានលម្អិតក៏ដោយ ព្រោះខ្ញុំយល់ ឃើញថា ថវិកាជាតិសម្រាប់រាជរដ្ឋាភិបាល យកទៅចំណាយមួយឆ្នាំៗ យ៉ាងច្រើនសន្ធឹកសន្ធាប់
ដែលក្នុងនោះ មានទាំងប្រាក់កម្ចីរគេផងនោះព្រោះ ៖ ថវិកាជាតិប្រមាណ ៥ពាន់លានដុល្លារសហ រដ្ឋអាមេរិក ក្នុងមួយឆ្នាំនេះ គឺជាថវិការបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាម្ចាស់ មិនមែនជាថវិកា របស់មេដឹកនាំណា រឺគណបក្សនយោបាយណាមួយនោះទេ ។ ប្រាក់ខ្ចីពីគេមួយឆ្នាំប្រមាណ ១ពាន់ លានដុល្លារសហរដ្ឋអាមេរិកនោះ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាអ្នកសង ជាពិសេសយុវជន និង ក្មេងជំនាន់ក្រោយជាអ្នកសង មិនមែនជាបន្ទុករបស់អ្នកដឹកនាំរាជរដ្ឋាភិបាល ឬគណបក្សនយោ បាយកាន់អំណាច ជាអ្នកត្រូវសងតែឯងនោះទេ ។ ដូច្នេះយើងត្រូវតែដឹង និងតាមដានត្រួតពិនិត្យ ចំណូល និងចំណាយថវិកាជាតិនេះ ទាំងអស់គ្នា៕

អត្ថបទ ៖ ចំណាន (១៣)

0 comments:

Post a Comment