Sunday, November 27, 2016

ក្រសួងការងារ ប្រកាសបញ្ចូលយុវជនវ័យក្មេង ៧០០នាក់ ជាសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា

News New : គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលម៉ិញនេះ បានរៀប ចំប្រកាសបញ្ចូលមន្ត្រីវ័យក្មេង ជាយុវជនចំនួន ៧០០នាក់ ដែលជាមន្រ្តីរាជការ របស់ក្រសួងចំណុះ ឱ្យសាខាបក្សទាំង៣២ ។

ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នាស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការបញ្ចួលសមាជិកថ្មី ថ្ងៃនេះ ស្រប តាមលក្ខន្តិក: បទបញ្ជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងសេចក្តីណែនាំ របស់គណៈកម្មាធិការ កណ្តាល ស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈ កម្មាធិការគណបក្សក្រសួង ។ លោក អ៊ិត សំហេង បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរ គុណចំពោះសមាជិក សមាជិកាគណបក្សក្រសួង ដែលបានគាំទ្រ ហើយសម្រេចចិត្តចូលជាសមា ជិកគណបក្សប្រជាជនកម្ពុជា និងកោតសរសើរចំពោះសាខាគណបក្សទាំង៣២ និងលេខាធិការ ដ្ឋាន គណបក្សក្រសួង ដែលបានខិតខំកសាងសមាជិកបក្ស និងរៀបចំបែបបទបញ្ចូលសមាជិក បក្ស ហើយបានរៀបចំពិធីប្រកាសជាផ្លូវការ នៅថ្ងៃនេះ។ ជាមួយនេះ លោករដ្ឋមន្ត្រី បានជម្រាប ជូនអំពីប្រវត្តិ ស្នាដៃ ឧត្តមគតិគណបក្ស នយោបាយគណបក្ស និងសមិទ្ធផលមិនអាចកាត់ថ្លៃបាន របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំតស៊ូរំដោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះ ៧ មករា ធ្វើអោយប្រទេសជាតិទទួលបានឯករាជ្យ សន្តិភាព សេរីភាព ប្រជា ធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម កសាងខឿនការពារជាតិ បង្រួបបង្រួមជាតិ ពង្រឹងនីតិ រដ្ឋ ពង្រឹងលិទ្ធិប្រជាធិបតេយ្យ ការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ កសាងនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ លើកស្ទួយជីវភាពប្រជាជន លើកកម្ពស់ចលនាយុវជន យុវនារី ស្តារកិត្តិយសនិងកិត្យានុភាពជាតិ ក្លាយជាប្រទេស ដែលមានលក្ខណៈស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសលើពិភពលោក ដែលទាំងអស់នេះ ជាសមិទ្ធផលដ៏ធំធេងកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជា ជនកម្ពុជា ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវគោលបំណងរបស់គណបក្ស គឺប្រមូលកំលាំងគ្រប់ជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិស្រលាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកំលាំង គ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជា ធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រជានកម្ពុជា ជាគណបក្សកើតចេញពីប្រជា ជន ធ្វើអ្វីៗដើម្បីប្រជាជន។ 

លោកអ៊ិត សំហេង បានគូសបញ្ជាក់ថា សមាជិក សមាជិកាគណបក្ស ត្រូវខិតខំកសាងសាមគ្គីភាព ឯកភាព ការពារអោយបានរឹងមាំនូវសមិទ្ធផល ស្នាដៃ និងអនុវត្តតាមគោលនយោបាយ ដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះគណបក្សណា ដែលមានឧបាយកលពិស ពុលមកលើគណបក្សប្រជាជនកម្ពុជា ។ ទន្ទឹមនោះ ក៏ត្រូវពង្រឹងស្មារតីពុះពារអប់រំ កសាងខ្លួនជា ប្រចាំ ខិតខំរៀនសូត្រ និងខិតខំប្រតិបត្តិអោយបានត្រឹមត្រូវតាមកម្មវិធីនយោបាយបក្ស លក្ខន្តិកៈ របស់បក្ស បទបញ្ជាផ្ទៃក្នុងគណបក្ស វិន័យបក្ស កសាងអំពើល្អ និងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សដល់ប្រជាជន ដើម្បីបោះឆ្នោត ជូនគណបក្ស ឈានទៅដណ្តើមភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា៕

 អត្ថបទ ៖ ចំណាន (១៩)

0 comments:

Post a Comment