Wednesday, November 30, 2016

លោក គល់ បញ្ញា សំដែងការព្រួយបារម្ភចំពោះចំនួនអ្នកចុះឈ្មោះបោះឆ្នោត មិនទាន់អស់នៅឡើយ

News New : អង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទង និងដំណើរការបោះឆ្នោត ហៅកាត់ថា ខុម ហ្វ្រែល បានសម្តែងក្តីបារម្ភ ចំពោះចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការបោះឆ្នោតឆ្នោត ក្រុមប្រឹក្សាឃុំ -សង្កាត់ នាពេលខាងមុខនេះ ។ លោក គល់ បញ្ញា ប្រធាន អង្គការខុមហ្វ្រែល បានថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី សមារហណកម្មការកសាងសន្តិភាព ទៅក្នុងការងារសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅសណ្ឋាគារសាន់វ៉េ ថា ចាប់តាំងពីដំណើរការមក អង្គការខុមហ្វ្រែល បានជួយជំរុញឲ្យប្រជាពលរដ្ឋទៅចូលរួមចុះឈ្មោះ បោះឆ្នោត និងបោះឆ្នោត ។លោកថា ខុមហ្វ្រែល បានបញ្ជូនអ្នកសង្កេតការណ៍ ពេលចូលរួមបោះ ឆ្នោតម្តងៗប្រមាណជា ១ម៉ឺននាក់ ជាទៀងទាត់ ។ លោកបញ្ជាក់ថា « ខុមហ្វ្រែល បានចូលរួមលើក ស្ទួយសិទ្ធិបោះឆ្នោត និងដំណើការបោះឆ្នោត ឲ្យកាត់បន្ថយឲ្យបានច្រើនពីទំនាស់ទាក់ទិន នឹងការ បោះឆ្នោត ។ នៅពេលខាងមុខនេះ នៅកម្ពុជាមានការប្រឈមក្នុងការដំណើរការបោះឆ្នោត ក្រុម ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជាតិឆ្នាំ២០១៨ »។
បញ្ហានេះ អង្គការសង្គមស៊ីវិលផ្សេងៗទៀត ក៏ដូចជា ខុមហ្វ្រែល ដែរ គឺបានកំពុងត្រៀមចូលរួមការ បោះឆ្នោតឲ្យបានគ្រប់គ្នា។ដំណាក់កាលនេះ យើងកំពុងតែជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ឲ្យបានច្រើនផងដែរ ។ ជាមួយគ្នានោះដែរ លោក គល់ បញ្ញា ក៏បានបញ្ជាក់ថា  « យើងនៅមានការ ព្រួយបារម្ភខ្លះចំពោះអ្នក ដែលមិនបានចុះឈ្មោះបោះឆ្នោត រហូតដល់ពេលបញ្ចប់នេះ ។ ព្រោះថា អ្នកចុះឈ្មោះបោះឆ្នោតមិនទាន់ទៅចុះឈ្មោះគ្រប់គ្នា ដែលមានសិទ្ធិចុះឈ្មោះមានរហូត ៩.៦លាន នាក់»។ ប្រធានអង្គកការខុមហ្វ្រែល បានលើកឡើងទៀតថា លោកនៅតែបន្តសកម្មភាព របស់ខ្លួន ក្នុងការខិតខំជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយទៀត ព្រោះថាការងារចុះឈ្មោះ បោះឆ្នោត នឹងធ្វើឡើងជារៀងរាល់ឆ្នាំ អ៊ីចឹងឆ្នាំក្រោយ មានការចុះឈ្មោះបោះឆ្នោតទៀត យើងនឹង ខិតខំជំរុញឲ្យពលរដ្ឋចុះឈ្មោះឲ្យបានច្រើន ។ លោកបញ្ជាក់បន្តថា «ការចុះឈ្មោះបោះឆ្នោតកន្លង មកនេះ មានបញ្ហាមួយចំនួនផងដែរ ពិសេសនោះប្រជាពលរដ្ឋ ដែលធ្វើការនៅក្រៅប្រទេស គឺមាន កម្មករចំណាកស្រុក ពលរដ្ឋអត់មានអត្តសញ្ញាណប័ណ្ណ ដែលជាបញ្ហាកំពុងតែកើតឡើងចំពោះ ពលរដ្ឋ ក្នុងងការអនុវត្តសិទ្ធិចូលរួមដំណើរការបោះឆ្នោត» ។ 

គួរបញ្ជាក់ថា ការព្រួយបារម្ភរបស់ខុមហ្វ្រែលនេះ បានធ្វើឡើងគឺបន្ទាប់  គ.ជ.ប.  បានទទួលពលរដ្ឋ មកចុះឈ្មោះបោះឆ្នោតបញ្ជីថ្មីឆ្នាំ២០១៦ រយៈពេល៩១ថ្ងៃ រួមទំាងថ្ងៃបន្ថែមមួយថ្ងៃទៀត គិតចាប់ពី ម៉ោង ៨ ព្រឹក ដល់ ម៉ោង ១២យប់ មានចំនួនប្រមាណជា ៨លាននាក់។

 អត្ថបទ ៖ ចំណាន​(២២)

0 comments:

Post a Comment