Sunday, November 6, 2016

សម្តេច ហ៊ុន សែន នៅតែទទួលរងភាពអយុត្តិធម៌ ប្រសិនបើមន្ត្រី និងប្រជាពលរដ្ឋ នៅតែ...........................

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំធ្វើគ្រប់ យ៉ាង ដើម្បីសន្តិភាព និងភាពរីកចំរើន សំបូរសប្បាយជូនប្រទេស និងប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលយើងអាចនិយាយបានថា ការលះបង់របស់សម្តេចដើម្បីប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិខ្មែរ ទាំងមូល ស្ទើរតែរកអ្នកណាធ្វើដូចមិនបាន។ លើសពីនេះ សម្តេចក៏ស្ទើរតែមិនអាចរកក្តីសុខសំរាប់ ខ្លួនសម្តេចផ្ទាល់ និងក្រុមគ្រួសារបានផង ។ ប៉ុន្តែគួរអោយស្តាយចំពោះប្រជាពលរដ្ឋមួយចំនួនតូច ដែលបាន និងកំពុង យល់ច្រឡំ "ខឹងគោ វ៉ៃរទេះ" គឺមានន័យថា រឿងដែលសម្តេចមិនបានធ្វើសោះ  បែរជាមកទំលាក់កំហុសលើសម្តេចទាំងអស់ ដូចជា ៖ ករណីមន្ត្រីនៅតាមមូលដ្ឋាន និងមន្ត្រីធំតូច ខ្លះទៀត បំពានលើប្រជាពលរដ្ឋ រឺមិនបានដោះស្រាយជូនប្រជាពលរដ្ឋទាន់ពេល តែដល់ទៅពេល ខឹង គឺទៅខឹងសម្តេចតេជោ ហ៊ុន សែន ទៅវិញ ។ នេះមិនមានន័យថា សម្តេច ទទួលរងភាពអយុត្តិ ធម៌ហើយទេ?

យើងទទួលស្គាល់ថា សម្តេច ជាថ្នាក់ដឹកនាំកំពូល ជាឪពុកម្តាយ អ៊ីចឹងបើកូនចៅខុស គឺមកពីឪពុក ម្តាយ ។ ប៉ុន្តែធម្មតាមនុស្សម្នាក់ តើអាចទៅមើលមនុស្សជាងដប់លាននាក់បានដែរ? ម្យ៉ាងវិញទៀត ការងាររដ្ឋបាល គឺថ្នាក់ក្រោមអ្នកធ្វើរបាយការណ៍ជូនថ្នាក់លើ ។ ដូច្នោះថ្នាក់ក្រោម ប្រាកដជា មិន អាចធ្វើរបាយការណ៍ថា ខ្លួនធ្វើខុស ខ្លួនអន់ និងខ្លួនអសកម្មឡើយ ។ បើអ៊ីចឹង តើថ្នាក់លើ ធ្វើម្តេច ដឹង? ជាក់ស្តែងណាស់ សម្តេចតេជោ ហ៊ុន សែន បាន និងកំពុងដោះស្រាយបញ្ហាគ្រប់យ៉ាងជូនទៅ បងប្អូនប្រជាពលរដ្ឋយើង បានយ៉ាងល្អប្រសើរ និងទាន់សភាពការណ៍ ប្រសិនបើសម្តេចដឹងនោះ។ ពិសេស យើងសង្កេតឃើញថា តាំងពីសម្តេចតេជោ បង្កើត Page Facebook ផ្ទាល់របស់សម្តេច បាន ទទួលគ្រប់ Comment របស់បងប្អូនប្រជាពលរដ្ឋយើង ហើយបានដោះស្រាយជូនពួកគាត់ភ្លាមៗផង ដែរ។

យើងមិនគួរអោយសម្តេចតេជោ ហ៊ុន សែន ដែលខិតខំលះបង់ទាំងកំលាំងកាយ ចិត្ត ពេលវេលា សុខភាព និងសេចក្តីរបស់សម្តេច និងក្រុមគ្រួសារ ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ទទួលរង នូវភាពអយុត្តិធម៌តទៅទៀតឡើយ ។

News New យល់ឃើញថា មិនគួរបន្តអោយសម្តេចតេជោ ហ៊ុន សែន ទទួលរងភាពអយុត្តិធម៌ទៀត ទេ ។ សូមមន្ត្រីទាំងអស់ អនុវត្តតាមយុទ្ធសាស្ត្រ និងមាគ៌ា របស់សម្តេច និងប្រជាពលរដ្ឋទាំងអស់ កុំខឹងគោវ៉ៃរទេះទៀតអី " គួរតែផ្តល់កំលាំងចិត្ត និងដឹងគុណដល់អ្នក ដែលខំធ្វើដើម្បីយើង" ៕

អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment