Wednesday, November 23, 2016

លោក យឹម សុវណ្ណ បង្ហាញពីមូលហេតុលោក កឹម សុខា មិនចូលប្រជុំសភា កាលពីថ្ងៃទី២២...

News New : លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានធ្វើកូដកម្មនយោបាយ អស់ រយៈពេលជាង ៦ខែ នៅក្នុងស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិ ចាក់អង្រែ រាជធានីភ្នំពេញ។ ក្នុង រយ:ពេលនោះ លោកបានធ្វើកាទាក់ទងផ្ទាល់ទៅកាន់ថ្នាក់ដឹកនំាជាន់ខ្ពស់របស់គណបក្សប្រជាជន កម្ពុជា ដើម្បីរកដំណោះស្រាយនយោបាយ ។ នេះបើតាមឲ្យដឹងពីអ្នកនាំពាក្យគណបក្សប្រឆំាង ។ 

លោក យឹម សុវណ្ណ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ បានផ្តល់បទសម្ភាសន៍ឲ្យដឹង កាលពីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សថា លោក កឹម សុខា មិនចូលប្រជុំសភា កាល ពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦នោះ គឺដោយសារតែលោក មានបំណងចង់ជជែកជាមួយគណបក្ស ប្រជាជនកម្ពុជា ដោះស្រាយបញ្ហា ហើយសង្ឃឹមថា មានចម្លើយជាវិជ្ជាមានពីCPP វិញ។ ប៉ុន្តែពេល ដែលលោក កឹម សុខា ទាក់ទងទៅ គឺគ្មានចម្លើយ ។ អ្នកនំាពាក្យគូសបញ្ជាក់ថា « គ្មានចម្លើយ មាន ន័យថា  គេមិនចង់ដោះស្រាយបញ្ហានឹង បានជាលោក កឹម សុខា បន្តធ្វើកូដកម្មនយោបាយ តទៅ ទៀត ។ លោក កឹម សុខា បានទាក់ទងទៅខាងគណបក្សប្រជាជនកម្ពុជាផ្ទាល់ ហើយគ្មានចម្លើយ គាត់បានទាក់ទងនិងថ្នាក់ដឹកនំាជាន់ខ្ពស់ តែគ្មានការឆ្លើយតបឡើយ »។ លោក យឹម សុវណ្ណ បាន អោយដឹងទៀតថា ចំណុចដែលលោក កឹម សុខា ធ្វើការទាក់ទង និងទៅកាន់ថ្នាក់ដឹកនាំគណបក្ស កាន់អំណាច ដើម្បីដោះស្រាយលើបញ្ហា ដូចជា ៖ ករណី លោក សម រង្ស៊ី នៅក្រៅប្រទេស ករណី លោកផ្ទាល់កំពុងជាប់បណ្តឹង ករណីសកម្មជន អ្នកតំណាងរាស្ត្រដែលកំពុងជាប់ពន្ធនាគារ ព្រៃស ជាដើម។ លោកសង្កត់ធ្ងន់ថា«រឿងខាងលើនេះ ជាករណីចាំបាច់ដែលត្រូវតែធ្វើការចចារគ្នានោះ ។ យើងមានតែបញ្ហានេះមួយទេ ដែលយើងដោះស្រាយ ហើយបើយើងមិនដោះស្រាយ អាហ្នឹង មាន តែទុកតាមដំណើរនឹងវាយ៉ាងម៉េចក៏យ៉ាងនឹងទៅ ។ តែបើគេចង់ដោះស្រាយនោះ បញ្ហានឹងជារឿង របស់គេ ហើយអ្នកទទួលនោះគឺប្រជាពលរដ្ឋ។ កាលណាអ្នកនយោបាយប៉ះគ្នាអ្នកខាតប្រយោជន៍ គឺរាស្ត្រហ្នឹងហើយ!»។

 អត្ថបទ ៖ ចំណាន (១៤)

0 comments:

Post a Comment