Sunday, November 13, 2016

ពលរដ្ឋរអ៊ូនឹង ហាង ហ៊្វូលិ ធ្វើរបងលយចូលផ្លូវ ប៉ះពាល់អ្នកថ្មើរជើងខ្លាំង...

News New : ប្រជាពលរដ្ឋរស់នៅម្តុំសណ្ឋាគារ លី ឡាយ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ បានការមិនសប្បាយចិត្តចំពោះហាងលក់ធ្នើមួយ ដែលមាន ឈ្មោះថា " ហ៊្វូលិ " ដោយសារតែហាងនេះ បានធ្វើរបងលយមកផ្លូវ ប៉ះពាល់ដល់ការធ្វើដំណើរថ្មើរ ជើងរបស់ប្រជាពលរដ្ឋជុំវិញហាងនោះ ។ ម្យ៉ាងទៀត ការធ្វើរបស់លយមកផ្លូវនេះ បានធ្វើអោយប៉ះ ពាល់ដល់សោភណ្ឌភាពទីក្រុងថែមទៀត។

ពលរដ្ឋស្នើសុំអាជ្ញាធរ មានសមត្ថកិច្ច ជួយសម្រួលបញ្ហានេះផង ព្រោះពិបាកក្នុងការធ្វើដំណើរថ្មើរ ជើងណាស់ ។

បញ្ជាក់ថា : រូបភាពនេះ គឺថតនៅពេលដែលមិនមានការតាំងលក់ទេ បើសិនជាពេលលក់ដូរវិញ គឺ មានភាពរញ៉េរញ៉ៃ និងប៉ះពាល់ខ្លាំងមែនទែន៕


អត្ថបទ ៖ អារុណ

1 comments:

  1. ហាងនេះនៅខាងកើតផ្ទះខ្ញុំបីផ្ទះ របងដែករុញគឺដាក់កាត់ទទឹងនឹងផ្លូវអ្នកថ្មើរជើង រីឯផ្ទះលក់គ្រឿងអេឡិចត្រូនិចដែលស្ថិតនៅខាងលិចហាងហ៊្វូលិពីរផ្ទះ គឺដាក់លក់និងចតម៉ូតូកាត់ទទឹងផ្លូវថ្មើរជើងយ៉ាងសម្បើមដោយគ្មានទុកកន្លែងថ្មើរជើងសូម្បីតែមួយចង្អាម។ ដូចនេះ អ្នកថ្មើរជើងគឺត្រូវដើរលើផ្លូវបើកបរ។

    ReplyDelete