Thursday, November 24, 2016

ពលរដ្ឋជាង ២លាននាក់ទៀតមិនទាន់ចុះឈ្មោះ លោក កឹម សុខា ថា បើមិនសំរួល គឺមិនអាចវាយតំលៃ...

News New : លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ប្រសិនបើមិន អាចសម្រួលអោយប្រជាពលរដ្ឋខ្មែររាប់លាននាក់ ទៅចុះឈ្មោះបោះឆ្នោតបានទេនោះ ការចុះបញ្ជី ឈ្មោះបោះឆ្នោតថ្មី មិនអាចវាយតម្លៃថាល្អ ឬប្រសើរបានឡើយ។ លោក កឹម សុខា បានសសេរលើ បណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ ថា « បើមិនអាចជួយសម្រួល ឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោត អាចចុះឈ្មោះបោះឆ្នោតបាននោះទេ ខ្ញុំយល់ឃើញថា ការរៀបចំចុះឈ្មោះបោះឆ្នោត  ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មីនេះ យើងមិនអាចវាយតម្លៃថា ល្អប្រសើរ ឬ ជោគជ័យឡើយ ។ ហេតុដូច្នេះហើយ ខ្ញុំសូមឲ្យភាគីពាក់ព័ន្ធទាំងឡាយពិចារណាឡើងវិញ  ចំពោះដំណើរការ នៃការចុះឈ្មោះបោះឆ្នោត នេះ»។

គួរបញ្ជាក់ថា ៖ គិតមកត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាម្សិលម៉ិញនេះ តាមតួរលេខរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) គិតមកដល់ថ្ងៃនេះ អ្នកដែលបានចុះឈ្មោះបោះឆ្នោតមានចំនួនត្រឹម តែ ៧,៤ លាននាក់ នៅសល់ប្រមាណជិត ២,៣ លាននាក់ទៀត ដែលមិនទាន់បានចុះឈ្មោះ ។

សូមអ្នកដែលបានចុះឈ្មោះរួចហើយជួយក្រើនរំលឹក និងជួយណែនាំអ្នកនៅជុំវិញខ្លួនមិនទាន់បាន ចុះឈ្មោះនៅឡើយ ឲ្យទៅចុះឈ្មោះជាបន្ទាន់ ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា៕

 អត្ថបទ ៖ ចំណាន (១៨)

0 comments:

Post a Comment