Saturday, November 19, 2016

លោក សួន សេរីរដ្ឋា ៖ ប្រកាសដកកម្ពុជាចេញពីអាស៊ាន ព្រោះ...

News New : ប្រធានគណបក្សអំណាចខ្មែរ លោក សួនសេរីរដ្ឋា បានប្រកាសថា កម្មវិធីនយោបាយ របស់គណបក្សលោក នឹងដកចេញពីសមាជិកសហគមន៍ អាស៊ាន ព្រោះអាស៊ាន គឺមិនបានជូយអ្វី ដល់កម្ពុជានោះទេ ។ លោក សួនសេរីរដ្ឋា បានគូសបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២០ ខែវិច្ឆិកា នេះថា កម្មវិធីនយោបាយជាតិជាអទិភាព របស់គណបក្សអំណាចខ្មែរ  ដែល ប្រកាសថា  នឹងដកខ្លួនចេញពីសមាជិក សហគមន៍ អាស៊ាន អាចត្រូវបានក្រុមអ្នកនិយមកណ្តាល មួយចំនួន ដែលមិនយល់ពី«នយោបាយសេដ្ឋកិច្ច»ថាយើងចង្អៀតចង្អល់ និងមានអ្នកខ្លះអាចសើច ចំអក ព្រោះយល់ពីការប្រកួតប្រជែង «សេដ្ឋកិច្ចសហគមន៍» ។ លោកថា ៖«ខ្ញុំ សូមបញ្ជាក់ថា រហូត មកដល់ថ្ងៃនេះ ពលរដ្ឋខ្មែរ និងប្រទេសខ្មែរ មិនបានទទួលផលអ្វីពីសមាគមអាស៊ានទេ ក្រៅពីខាត គឺខាតទាំងសេដ្ឋកិច្ច ខាតទាំងទឹកដី ខាតទាំងមិនហ៊ានអនុវត្តច្បាប់លើជនជាតិយួន ដែលហូរចូល រស់នៅក្នុងប្រទេសខ្មែរទាំងអនាធិបតេយ្យ ។

ចំណុចដកខ្លួនចេញពីសមាជិកសហគមន៍អាស៊ាននេះ វាគ្មានអ្វីដែលត្រូវថាចង្អៀតចង្អល់ ឬគួរឲ្យ ចង់សើចនោះទេ ពីព្រោះប្រទេសអង់គ្លេស ថ្មីៗនេះក៏គេធ្វើប្រជាមតិជោគជ័យ ក្នុងការដកខ្លួនចេញ ពីសហគមន៍អឺរ៉ុបដែរ ហើយប្រទេសស្វីសដែលនៅកណ្តាលអឺរ៉ុបនោះ ក៏ប្រទេសនេះមិនបានចូល ជាសមាជិករបស់សហគមន៍អឺរ៉ុបដែរ ។ យើងចង់ពង្រឹងខ្លួនឯងឲ្យខ្លាំងទាំងរបបពន្ធគយ ទាំងការ ការពារព្រំដែន ទាំងការពង្រីកសក្តានុពលផលិតផលកសិកម្មក្នុងស្រុក ដើម្បីនាំចេញ និងការអនុ វត្ន៍តច្បាប់អន្តោរប្រវេសន៍ កុំអោយជនជាតិយួន យកស្រុកខ្មែរធ្វើជាស្រុកយួន។ ដូច្នោះបើយើងមិន បានផលចំណេញពីការចូលរួមនឹងអ្វី ដែលយើងកំពុងចូលរួមនោះទេ គឺយើងមិនត្រូវបន្តឈរខាត រហូតទេ យើងត្រូវតែដកខ្លួនចេញ »។

ប្រធានគណបក្សអំណាចខ្មែរ បានប្រកាសថា កម្មវិធីនយោបាយជាតិជាអាទិភាពទាំង ៥ ចំណុច មានដូចជា៖ 
ទី១- លុបចោលទាំងអស់នូវ កិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសយួន ដែលរដ្ឋាភិបាលសម្តេចតេ ជោ ហ៊ុន សែន នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា របបរដ្ឋកម្ពុជា និងរបបព្រះរាជាណាចក្រទី ២ នេះបានចុះហត្ថលេខាមួយប្រទេសយួន ។ ហើយចាប់ជនជាតិ ដែលចូលមកស្រុកខ្មែរ អត់ច្បាប់ ទាំងអស់ បញ្ជូនត្រឡប់ទៅស្រុកយួនវិញ ដោយគ្មានអនុគ្រោះ ។ មន្ត្រីពុករលួយ មន្ត្រីក្បត់ជាតិ និង មន្ត្រីរំលោភសិទ្ធិពលរដ្ឋ ធ្វើបាបពលរដ្ឋ ត្រូវកាត់ទោសធ្ងន់ធ្ងរ ហើយហាមឃាត់កូន និងចៅ របស់ ពួកគេ ២ជំនាន់ មិនឲ្យបម្រើការងាររដ្ឋ លើកលែងតែកាតព្វកិច្ចបម្រើកងទ័ព ។
ទី២- រឹបអូស ដកហូតមកវិញនូវដីសម្បទាន និងព្រៃសម្បទាន ដែលរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានផ្តល់សម្បទាន ៩៩ឆ្នាំ អោយទៅក្រុមហ៊ុនយួន ក្រុមហ៊ុនចិន ទាំងអស់ ហើយនិងចាត់វិធានការ តាមច្បាប់ជាតិ-ច្បាប់អន្តរជាតិ ប្តឹងក្រុមហ៊ុនយួន និងក្រុមហ៊ុនចិន ទាំងនោះ ដើម្បីទាមទារសំណង ខូចខាត និងជំងឺចិត្ត ជូនពលរដ្ឋខ្មែរ ដែលកន្លងមករងគ្រោះ ខូចខាតផលប្រយោជន៍ ដោយសារតែ ការវិនិយោគមិនគោរពសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
ទី៣ - រៀបចំគោលនយោបាយការពារផលកសិកម្ម របស់កសិករខ្មែរ ដោយកំណត់តំលៃស្រូវទាប បំផុត ១៥០០០០០ (មួយលាន ប្រាំសែន) រៀល ក្នុង ១តោនស្រូវ និងកំណត់តំលៃដំឡូងមី ឱ្យទាប បំផុត ១០០០ (មួយពាន់) រៀល ក្នុង ១គីឡូក្រាម ហើយនឹងហាមឃាត់ការនាំចូលផលកសិកម្មគ្រប់ ប្រភេទ ដែលកសិករខ្មែរដាំបាន ។
ទី៤- ប្រមូលទាញយកកម្លាំងពលកម្ម ជាពលករខ្មែរ ដែលទៅធ្វើការបរទេស ឲ្យវិលមកធ្វើការក្នុង ស្រុកវិញ ដោយធានាបង្កើតការងារឲ្យពលរដ្ឋខ្មែរ មានការងារធ្វើក្នុងស្រុក បានទទួលប្រាក់ឈ្នួល ទាបបំផុត ១,២៥$ (មួយដុល្លា ម្ភៃប្រាំសេន) ក្នុង ១ ម៉ោង ។
ទី៥- ដកខ្លួនចេញពីសមាជិក សហគមន៍អាស៊ាន ដើម្បីទប់ស្កាត់ជនអន្តប្រវរសន៍យួនខុសច្បាប់ ពង្រីកកម្លាំងសេដ្ឋកិច្ច ពង្រឹងរបបពន្ធគយសម្រាប់ការនាំចូល និងឆ្លងកាត់ និងពង្រីកសមត្ថភាព ផលិតរបស់ផលិតខ្មែរ ព្រមទាំងរឹតបន្តឹងការនាំចូលនូវផលិតផលនានា ដែលពលរដ្ឋខ្មែរធ្វើបាន ៕

 អត្ថបទ ៖ ចំណាន (១២)

0 comments:

Post a Comment