Monday, November 7, 2016

រដ្ឋមន្ត្រីក្រសួងការងារ បញ្ជាក់ពីកំណើនរោងចក្រ សហគ្រាស រហូតដល់ជាង ៩ពាន់គ្រឹះស្ថាន

News New : ក្នុងរយ:ពេល ៩ខែ ដើមឆ្នាំ២០១៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: នៃ ព្រះរាជាណាចក្រកម្ពុជាយើង ចុះបញ្ជីរោងចក្រ សហគ្រាស បាន ៩២២៦គ្រឹះស្ថាន  គឺកើនឡើង ៨% បើធៀបនឹងឆ្នាំ២០១៥ កន្លងទៅ នេះបើតាមការបង្ហាញរបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី  ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ។ លោករដ្ឋមន្ត្រី បានបន្តទៀតថា កំណើននេះ ដោយ សារតែ កន្លងមកតាមរយ:កិច្ចសហប្រតិបត្តិការណ៍ល្អ រយ:ពេល ១៥ឆ្នាំ រវាងរាជដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងក្រសួងពាណិជ្ជកម្ម ជាមួយគំរោង រោងចក្រ កាន់តែប្រសើរ ធ្វើអោយទទួលបាននូវជោគជ័យគួរអោយកត់សំគាល់ ។ ជាពិសេស ការ ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការទាក់ទាញការវិនិយោគ និងធានាបាននូវនិរន្តភាព និងសក្កានុ ពល នៃការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងនៅកម្ពុជា ។

ថ្លែងបញ្ជាក់នៅក្នុងពិធី ចុះអនុស្សារណ: នៃការយោគយល់គ្នា ស្តីពី កម្មវិធីគម្រោងរោងចក្រកាន់ តែប្រសើរនៅកម្ពុជា សំរាប់បន្តអនុវត្តឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ រវាងរាជរដ្ឋាភិបាលកម្ពុជា សមា គមរោងចក្រ កាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ថា សហគ្រាស គ្រឹះស្ថាន បាន បន្តរីកចំរើនទៅតាមសន្ទុះ នៃកំណើនសេដ្ឋកិច្ចជាតិ សហគ្រាស គ្រឹះស្ថាន បានបន្តកើនឡើង ជា លំដាប់  ។ ជាក់ស្តែង គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ គ្រឹះស្ថាន ដែលបានចុះបញ្ជីក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវ: មានចំនួន ៩២២៦គ្រឹះស្ថាន កើនឡើង ៨% បើប្រៀបធៀបឆ្នាំ២០១៥ ដែលនិយោជក់ មាន ចំនួន ១ ១៧០ ៥៣០នាក់ កើនឡើង ៩% ប្រៀបធៀបឆ្នាំ២០១៥ ។ ក្នុងនោះ ឧស្សាហកម្ម កាត់ដេរ និងស្បែកជើងចំនួន ១ ១០៤ ដែលមានកម្មករនិយោជិតចំនួនជាង ៧០ម៉ឺន នាក់ និងបានផ្តល់ការ​ងារដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ផងដែរ។

អត្ថបទ ៖ ចំណាន


0 comments:

Post a Comment