Thursday, November 10, 2016

ព្រះមហាក្សត្រ នឹងស្តេចយាងទៅពន្លត់ភ្លើងជ័យ នាល្ងាចថ្ងៃទី១១ នេះ.........

News New : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា នឹងស្ដេចយាងទៅពន្លត់ភ្លើងជ័យ នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ  ដង្ហែរ តាមដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមមាន ៖ ថ្នាក់ដឹកនាំព្រឹទ្ឋសភា រដ្ឋសភា និងមន្រ្តីសមាជិករាជ រដ្ឋាភិបាល តំណាងអង្គទូត ប្រទេសនានាជាមិត្តប្រចាំកម្ពុជា តំណាងក្រសួង - ស្ថាប័ន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។ 

បើតាមរបៀបវារៈកម្មវិធី បន្ទាប់ពីពន្លត់ភ្លើងជ័យហើយនោះ ព្រះករុណាជីវិតលើត្បូង ក៏នឹងសព្វព្រះ រាជហរទ័យ យាងសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងតំណាងអង្គទូតនានា ដែលបានអញ្ជើញចូលរួមព្រះរាជ ពិធីពន្លត់ភ្លើងជ័យនៃទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៦៣នេះ បន្ទាប់មកស្ដេចយាងនិវត្តន៍ទៅកាន់ ព្រះបរមរាជវាំងវិញ។ 

គួររំលឹកផងដែរថា ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ  គឺដើម្បីរំលឹកដល់
ស្នាព្រះហស្ថ ព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គ បានដឹកនាំព្រះរាជបូជ នីយកិច្ចទាមទារ បាននូវឯករាជ្យ ពីប្រទេសអាណានិគមបារាំង នៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ដែលធ្វើ អោយកម្ពុជាយើងទទួលបាន ឯករាជ្យពេញបរិបូរ មកដល់សព្វថ្ងៃនេះ៕






 អត្ថបទ ៖ បុរសឯក

0 comments:

Post a Comment