Wednesday, November 16, 2016

មេបក្សអំណាចខ្មែរ ស្នើពលរដ្ឋឈប់បោះឆ្នោតឱ្យគណបក្សនយោបាយ មានអសនៈក្នុងសភា

News New : ថ្មីៗនេះ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ឈប់បោះឆ្នោតឲ្យគណបក្សនយោបាយ​ ដែលមានអសនៈ ក្នុង រដ្ឋសភា នាពេលបច្ចុប្បន្ន ។   លោក សួន សេរីរដ្ឋា បានគូសបញ្ជាក់ថា « បើពលរដ្ឋខ្មែរ នៅតែបន្ត បោះឆ្នោតបញ្ជូនមនុស្សល្ងង់ និងមនុស្សកំសាកឲ្យទៅអង្គុយក្នុងរដ្ឋសភា ១២៣អសនៈ នោះទៀត គឺសមាជិកសភា ដែលល្ងង់ និងកំសាកនោះ នឹងនៅតែបន្តរើសជនផ្តាច់ការ ឲ្យឡើងធ្វើនាយករដ្ឋ មន្ត្រី ពីព្រោះសភាល្ងង់ និងសភាកំសាក គឺខ្លាចអំណាចជនផ្តាច់ការ » ។

លោកថា នៅពេលដែលជនផ្តាច់ការ ឡើងធ្វើនាយករដ្ឋមន្ត្រី គឺនឹងបង្កើងបានគណ:រដ្ឋមន្ត្រីមួយ ក្រុម ដែលសុទ្ធតែជាជនផ្តាច់ការ និងជាបរិវារបស់ជនផ្តាច់ការ ដែលដឹកនាំរដ្ឋាភិបាល គឺហៅថា រដ្ឋាភិបាលផ្តាច់ការ ។ ដូចនេះដើម្បីបញ្ចប់អំណាចផ្តាច់ការ គឺយើងជាពលរដ្ឋ ត្រូវរួមកម្លាំងគ្នា ប្រើ អំណាចរើសមនុស្ស ដែលជាអ្នកតំណាងរបស់ពលរដ្ឋ និងដែលត្រូវទៅអង្គុយក្នុងរដ្ឋសភានោះ កុំឲ្យជាមនុស្សល្ងង់ និងកុំឲ្យជាមនុស្សកំសាក ។ ដើម្បីរើសបានសភាតំណាងពលរដ្ឋពិតប្រាកដ ដែលមិនល្ងង់ មិនកំសាក មិនខ្លាចមេបក្សនយោបាយ គឺពលរដ្ឋខ្មែរ ត្រូវឈប់បោះឆ្នោតឲ្យបក្ស កាន់អំណាច និងឈប់បោះឆ្នោតឲ្យបក្សប្រឆាំងបង្គ្រប់កិច្ច ដែលធ្វើនយោបាយស៊ីឈ្នួលចាញ់ ។

លោកបន្តថា សមាជិកសភាល្ងង់ គឺក្រុមសភាតំណាងបក្ស ដែលកាន់អំណាចផ្តាច់ការ ។ ចំណែក សមាជិកសភាកំសាក គឺក្រុមសភាតំណាងបក្សប្រឆាំងបង្គ្រប់កិច្ច ដែលធ្វើនយោបាយស៊ីឈ្នួល ចាញ់ ។ ពីព្រោះបក្សកាន់អំណាចផ្តាច់ការ និងបក្សប្រឆាំងបង្គ្រប់កិច្ចស៊ីឈ្នួលចាញ់គេ មិនហ៊ាន ដាក់បេក្ខភាពបេក្ខជន អ្នកមានគំនិតជាតិ អ្នកស្នេហាជាតិ អ្នកការពារប្រយោជន៍ជាតិ អោយឈរ ឈ្មោះជាសមាជិកសភាទេ ។ ពោលគឺគេដាក់តែក្រុមមនុស្សល្ងង់ ដែលស្រលាញ់បុណ្យសក្តិ និង មនុស្សកំសាកពុករលួយ ដែលចូល ចិត្ត យ កលុយសូកប៉ាន់ដេញយកលេខរៀងឈរឈ្មោះ ឲ្យ ឈរឈ្មោះជាតំណាងបក្សរបស់ពួកគេប៉ុណ្ណោះ ។

គូរបញ្ជាក់ថា គណបក្សអំណាចខ្មែរ មិនដែលទទួលបានកៅអី នៅក្នុងរដ្ឋសភានោះទេ ខណៈដែល បច្ចុប្បន្ននៅក្នុងសភាមានតែពីរគណបក្សនយោបាយតែប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជាចំនួន ៦៨ កៅអី និងគណសង្គ្រោះជាតិ ៥៥កៅអី ៕

អត្ថបទ ៖ ចំណាន (៥)

0 comments:

Post a Comment