Thursday, November 24, 2016

ថ្ងៃស្អែកតុលាការកាត់ក្តី សម រង្ស៊ី តែលោកថា តុលាការជាអាយ៉ងបក្សនយោបាយ

News New : នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវការ ជំនុំជម្រះ ដើម្បីផ្តន្ទាទោសលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ  ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស។ ប៉ុន្តែអ្វីដែលប្លែកនោះលោក សម រង្ស៊ី ថា តុលាការជាតុលាការអាយ៉ងគណបក្ស នយោបាយ ។ លោក សម រង្ស៊ី បានសសេរលើកបណ្តាញសង្គមហ្វេសប៊ុកបញ្ជាក់ថា «ថ្ងៃទី២៥ ខែ វិច្ឆិកា តុលាការបើសវនាការលើរូបខ្ញុំ (សម រង្ស៊ី) និងយុវជន ២នាក់ គឺលោក អ៊ឹង ជុងលាង ( អាយុ ២១ ឆ្នាំ) និងលោក សម្បត្តិ សត្យា (អាយុ ២៦ឆ្នាំ) ជាជំនួយការក្នុងក្រុមការងារ ដែលគ្រប់គ្រងទំព័រ Facebook របស់ខ្ញុំ។ សូមបញ្ជាក់ថា ខ្ញុំមានសហការីជាច្រើននាក់ទៀត ដែលជួយរៀបចំទំព័រ Face book របស់ខ្ញុំនេះ ។ បន្ទាប់ពីតុលាការអាយ៉ង នៅទីក្រុងភ្នំពេញ បានកាត់ទោសសមាជិកព្រឹទ្ធសភា ហុង សុខហួរ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឲ្យជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទលួចក្លែងបន្លំឯកសារ សាធារណៈបទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម ( គួរឲ្យអស់សំណើច! ) តុលាការដដែលនេះ ក៏បានធ្វើការចោទប្រកាន់មកលើពួក យើងទាំង ៣នាក់ (សម រង្ស៊ី, អ៊ឹង ជុងលាង និង សម្បត្តិ សត្យា) ពីបទសមគំនិតក្នុងអ្វីដែលគេចាត់ ទុកថា ជាបទល្មើស ទាំង ៣ មុខខាងលើនេះ។ 

មេបក្សប្រឆំាង បានហៅតុលាការជាតុលាការអាយ៉ងចាំតែធ្វើការចោទប្រកាន់តាមបញ្ជាអ្នកដឹកនាំ
នយោបាយ ដែលចង់កម្ចាត់គូប្រកួតរបស់ខ្លួន។ រឿងនេះ ជារឿងនយោបាយសុទ្ធសាធ ហើយអ្នក ដែលធ្វើការចោទប្រកាន់នោះ មិនសំអាងលើការពិតមួយដ៏សំខាន់ ដែលគេធ្វើមិនដឹងមិនលឺ ។ ការ ពិតនោះ គឺអ្វីដែលលោក ហុង សុខហួរ បានយកមកបង្ហាញតាមទំព័រ Facebook របស់ខ្ញុំ កាលពីថ្ងៃ ១១ សីហា ២០១៥ នោះ គឺជាឯកសារ ដែលមានការបកប្រែខុសមួយពាក្យពីភាសាខ្មែរ ទៅភាសា អង់គ្លេស ហើយពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ។ ពាក្យនោះ គឺពាក្យ "កំណត់ឡើងវិញ" ឬ "Redefine" ដែលគេបានបកប្រែត្រឡប់ត្រឡិន ទៅជាពាក្យ "រំលាយ" ឬ "Dissolve"។ លោកថា ឯកសារ ដែលមានការបកប្រែខុសមួយពាក្យនេះ មិនមែនលោក ហុង សុខហួរ បានប្រឌិត ឬកែច្នៃ ខ្លួនគាត់ទេ តែឯកសារនេះ ត្រូវបានគេផ្សព្វផ្សាយទាំងស្រុងតាមប្រព័ន្ធអុីនធើណេត (Internet) តាំង ពីយូរឆ្នាំ មុនលោក ហុង សុខហួរ ទៅទៀត។ លោកបញ្ជាក់ថា «តើហេតុអ្វីបានជាតុលាការអាយ៉ង និងអ្នកដឹកនាំនយោបាយនៅប្រទេសកម្ពុជាសព្វថ្ងៃ មិនទៅរករឿងអង្គការ និងក្រុមផ្សេងៗនៅក្រៅ ប្រទេស ដែលគេបានបង្ហោះទូទាំងពិភពលោក តាំងពីយូរយារណាស់មកហើយ នូវឯកសារ ដែល លោក ហុង សុខហួរ ទើបតែបានយកមកបង្ហោះតាមក្រោយគេនេះ ? តុលាការអាយ៉ង គួរដឹងថា ទំព័រ Facebook នីមួយៗ ដូចជាទំព័រ Facebook របស់ខ្ញុំ មានអ្នកគ្រប់គ្រង និងអ្នកចាត់ចែង ជាច្រើន រូប ដែលមានសិទ្ធិបង្ហោះព័ត៌មាន និងយោបល់ផ្សេងៗ ។ នៅថ្ងៃ ១១ សីហា ២០១៥ នៅពេលដែល លោក ហុង សុខហួរ បង្ហោះឯកសារដូចបានបញ្ជាក់ពីខាងលើ ខ្ញុំកំពុងតែធ្វើទស្សនកិច្ចនៅសហរដ្ឋ អាមេរិកឯណោះ ហើយទាល់តែថ្ងៃ ១៦ សីហា ២០១៥ ទើបខ្ញុំបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនបានពាក់ព័ន្ធអ្វី ក្នុងការបង្ហោះឯកសារនេះ»៕

អត្ថបទ ៖ ចំណាន (១៧)

0 comments:

Post a Comment