Tuesday, November 8, 2016

ក្រុមគ្រូពេទ្យថា អ្នកមានអាយុ ៥០ឆ្នាំ កំពុងត្រូវគំរាមកំហែងពីជំងឺទឹកនោមផ្អែម

News New :ក្រុមគ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម បានថ្លែងថា បច្ចុប្បន្ននេះ អ្នកកើតជំងឺទឹក នោមផ្អែម នៅទូទាំងពិភពលោក និងនៅកម្ពុជា កំពុងគំរាមកំហែក អាយុជីវិតហើយ បើពុំមាន វិធានការទប់ស្កាត់ទេ អ្នកជំងឺនឹងប្រឈមទៅនឹងការបាត់បង់ជីវិត ។  ដូច្នោះ អ្នកដែលមានអាយុ ចាប់ពី ៥០ឆ្នាំឡើងទៅ ត្រូវត្រួតពិនិត្យសុខភាពអោយបានយ៉ាងតិច ២ដង ។

លោកវេជ្ជបណ្ឌិត ស៊ុម សេដ្ឋា គ្រូពេទ្យឯកទេសផ្នែកទឹកនោមផ្អែម នៅមន្ទីរពេទ្យកាល់ម៉ែត បាន ប្រាប់បណ្តាញសារព័ត៌មាន នៅសណ្ឋាគារភ្នំពេញ កាលពីពេលថ្មីៗនេះថា ជំងឺទឹកនោមផ្អែមអាច ជាកត្តាហានិភ័យ ទៅតាមអាយុ ប្រវត្តិគ្រួសារ ជំងឺលើសសម្ពាធឈាម កត្តាអាហារូបត្ថម្ភ ទម្លាប់ រស់នៅ និងការលើសទំងន់ ជាដើម។ លោកបញ្ជាក់ថា "ជំងឺទឹកនោមផ្អែម អាចគ្មានអាការ:ទាំង ស្រុង ឬមានអាការ:តិចតួច ព្រោះកំរិតគ្លុយកូស ឬជាតិស្ករ នៅក្នុងឈាមខ្ពស់ពេក ។ ប៉ន្តែប្រសិន បើមិនបានទទួលការព្យាបាល ជំងឺនេះ នឹងអាចធ្ងន់ធ្ងរឡើង ដូចជា ជំងឺនោមច្រើន ស្រេចទឹកជា ប្រចាំ ការនោមច្រើននៅពេលយប់ ការឃ្លានអាហារជាប្រចាំ ភាពល្វើយជាប្រចាំ កំរិតគ្លុយកូស ខ្ពស់នៅក្នុងឈាម កំរិតជាតិស្ករខ្ពស់នៅក្នុងទឹកនោម និងការធ្វើទុក្ខ ការងាយឆ្លងជំងឺ និងការស្រក់ ទំងន់ " ។ លើសពីនេះ លោកវេជ្ជបណ្ឌិត ជំរុញឱ្យអ្នកមានអាយុចាប់ពី ៥០ឆ្នាំឡើង ត្រូវទៅពិនិត្យ សុខភាពអោយបានយ៉ាងតិច ២ដងក្នុងមួយឆ្នាំ ដើម្បីតាមដានសម្ពាធឈាម ។ ក្រៅពីនេះ ទាំងអ្នក ដែលគ្មានជំងឺ និងអ្នកមានជំងឺ គួរគប្បីការពារ និងថែរក្សាសុខភាពឱ្យមានស្ថេរភាពពីជំងឺទឹកនោម ផ្អែម និងសម្ពាធឈាម ដោយមិនមែនតាមតែការព្យាបាល ខាងវេជ្ជសាស្ត្រតែម្យ៉ាងទេ គឺថែមទាំង ត្រូវយកចិត្តទុកដាក់លើសុខភាពដោយធ្វើលំហាត់ប្រាណអោយបានទៀងទាត់ កាត់បន្ថយការជក់ បារី កាត់បន្ថយការសេពគ្រឿងស្រវឹង និងទទួលទានអាហារដែលមានជាតិប្រៃ ។

ចំណែកលោកវេជ្ជបណ្ឌិត លី គាតនាញ ផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យកាល់ម៉ែត បានអោយដឹងថា ប្រជាជនទូទៅ មិនបានទៅពិនិត្យសុខភាពឱ្យបានត្រឹមត្រូវគ្រប់ៗគ្នានោះទេ ព្រោះទិន្នន័យ គឺបាន បញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺលើសសម្ពាធឈាម ៤៥,៥ភាគរយមានតែ ២៨,៦ភាគរយដែលបាន ធ្វើរោគវិនិច្ឆ័យ។ រីឯអ្នកជំងឺទឹកនោមផ្អែម សរុប ៥០,៣ភាគរយ មានតែ ២៣,៩ភាគរយ ដែលទៅធ្វើ រោគវិនិច្ឆ័យ បានទៀងទាត់។

អត្ថបទ ៖ ចំណាន


0 comments:

Post a Comment