Thursday, November 24, 2016

ជីវ:ប្រវត្តិសង្ខេបសម្តេច ជា ស៊ីម និងការរៀបចំបុណ្យរំលឹកគុណ នាថ្ងៃទី២ ធ្នូ មានដំណើរយ៉ាងណា?

News New : ពិធីបុណ្យរំលឹកគុណសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ នឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅក្នុងបរិវេណសួនច្បារសម្តេច ជា ស៊ីម ក្រុមព្រៃវែង ខេត្តព្រៃវែង ។

រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា ក្រុមការងារបច្ចេកទេស កំពុង​រៀបចំ​ទីតាំង​ជិត​រួច​រាល់​ហើយ។

បើតាមការសរសេរបង្ហោះនៅក្នុងPage Facebookរបស់លោក ស សុខា ថ្នាក់ដឹកនាំកំពូលៗសំខាន់ៗ និងមន្ត្រីជាន់ខ្ពស់ ព្រមទាំង​ប្រជាជន​ជាង ​៨០០០នាក់ នឹងអញ្ជើញចូលរួម ដើម្បីជាក្ដីកត្តញ្ញូកត្ដវេទី​តាធម៌គោរព​ជូន​សម្ដេច និង​លោក​ជំទាវ ដែល​លោកបានចូលរួមរំដោះប្រទេសជាតិមាតុភូមិ នាំមក នូវសន្តិភាព និងការអភិវឌ្ឍជាមួយថ្នាក់ដឹកនាំកំពូលៗដូចជា៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហេង សំរិន ជាដើម ។

លោក ស សុខា បានសរសេរបញ្ជាក់ថា ពិធីនេះ គឺរៀបចំដោយ សហភាព សហព័ន្ធ យុវជនកម្ពុជា សហការជា​មួយ​រដ្ឋ​បាលខេត្ត​ព្រៃវែង ដោយចង់បង្ហាញពីមនសិការរបស់យុវជន​ជំ​នាន់​មុន និងចង់ ឲ្យយុវជនជំនាន់ក្រោយដើរតាមគន្លងវិជ្ជមានរបស់អ្នក​ជំ​នាន់​​មុន។

ខាងក្រោមនេះ ជាប្រវត្តិរូបសង្ខេបរបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ៖
-ឆ្នាំ១៩៤៧ - ១៩៥៤ : ចូលរួមតស៊ូចលនាខ្មែរឥស្សរ:
-ចន្លោះឆ្នាំ១៩៥១-១៩៥៤ : បំរើក្នុងចលនាតស៊ូខ្មែរឥស្សរ:ដើម្បីឯករាជ្យមាតុភូមិកម្ពុជា
-ចន្លោះឆ្នាំ១៩៧០-១៩៧៥ : បំរើចលនាតស៊ូស្នេហាជាតិ និងបន្តបន្ទាប់ជា ប្រធានឃុំ ប្រធានស្រុក
-ឆ្នាំ១៩៧៥-១៩៧៨ : តស៊ូសង្ងាត់ និងជំហរប្រឆាំងរបប ប៉ុល ពត
-ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ : អនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
-ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩-១៩៨១ : ជាសមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
-ឆ្នាំ១៩៨១-១៩៩៣ :  ជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានរដ្ឋសភា និងជាប្រធានរណ សិរ្សកសាងការពារមាតុភូមិកម្ពុជា "សាធារណរដ្ឋប្រជាមានិតកម្ពុជា - រដ្ឋកម្ពុជា "
-ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩១ : ជាប្រធានគណបក្សប្រជាជនកម្ពុជា
-នាខែឧសភា ឆ្នាំ១៩៩៣ : ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ
-ថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៣ -១៩៩៩ : ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
-ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៣ : ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា សម្តេច
-ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៩៨ : លាលែងពីសមាជិកសភា មណ្ឌលភ្នំពេញ
-ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩៩-ឆ្នាំ២០១៥ : ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៕

 អត្ថបទ ៖ អារុណ

0 comments:

Post a Comment