Tuesday, November 29, 2016

លោក អាំង សិរីពិសិដ្ឋ ថា សម្តេច ជា ស៊ីម មានភាពអស្ចារ្យបំផុត២ ដែលអ្នកផ្សេង...

News New : បើយោងតាមការផ្តល់កិច្ចសភាសន៍ពិសេសរវាងលោក អាំង សិរីពិសិដ្ឋ និងលោក ទូច វណ្ណ: ក្នុងវិទ្យុបេះដូងខ្មែរ FM99.30MHz កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៣:០០ -៤ : ០០ រសៀល ដែលធ្វើការផ្សាយផ្ទាល់នោះ លោក អាំង សិរីពិសិដ្ឋ ជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង និងជាអ្នកស្ថាបនិកម្នាក់ក្នុងចំណោមអ្នកស្ថាបនិកជាច្រើននាក់ ដើម្បីធ្វើ ការស្រាវជ្រាវ និងបោះពុម្ពសៀវភៅមួយ ក្រោមចំណងជើងថា" ដើម្បីប្រទេសជាតិ ដើម្បីប្រជាពល រដ្ឋ" សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម  បានបញ្ជាក់នៅក្នុងកិច្ចសភាសន៍នោះថា ៖  សម្តេច អគ្គមហាធម្មពោធិសាល ជា ស៊ីម មិនត្រឹមតែបានលះបង់ឈាមស្រស់សាច់ស្រស់ តស៊ូរំដោះជាតិ ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទេ គឺសម្តេច ជា ស៊ីម លោកមានចំណុចពិសេស ២ទៀត ដែលមិនងាយមានអ្នកណាធ្វើបាន ដូចជា ៖
១.សម្តេច បានធ្វើអោយលោកឪពុករបស់សម្តេច លះបង់ពីការទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ មក ជាភាពចាស់ទុំ ជាឪពុក ប្តី ប្រកបដោយព្រហ្មវិហារធម៌ចំពោះប្រពន្ធកូន ។
២.សម្តេច ជាមេដឹកនាំស្ងៀមស្ងាត់ អំណត់អត់ធ្មត់ បង្រួបបង្រួម និងមិនចេះដាក់ទោសកូនចៅ ។

លោក អាំង សិរីពិសិដ្ឋ បានគូសបញ្ជាក់បន្តទៀតថា សម្តេច ជាកូនកសិករក្រីក្រ ហើយឪពុកចូល ចិត្តពិសារស្រារាល់ថ្ងៃ ។ ប៉ុន្តែទោះបី ឪពុកាសម្តេច ចូលចិត្តពិសារស្រា មាត់ធំមាត់តូច ក៏សម្តេច នៅតែគោរពឱនលំទោន និងដឹងគុណបំផុតចំពោះលោកឪពុក រហូតដល់ពេលមួយ ឪពុកសម្តេច បានអោយសម្តេច ចូលបួងរៀនក្នុងវិស័យព្រះពុទ្ធសាសនា ពេលនោះសម្តេច បានលុតជង្គង់មុខ ឪពុកសម្តេច ហើយទទួលថា " កូនយល់ព្រមទៅបួស ប៉ុន្តែកូនសុំសំណូមពរលោកឪពុក សុំឈប់ ពិសារស្រាទៀត " ។  បន្ទាប់មក ក្នុងអំឡុងពេលដែលសម្តេច បានទៅបួងរៀននោះ ឪពុកសម្តេច ក៏បានឈប់ពិសារស្រាមែន និងបានបំពេញទួនាទីជាស្វាមីដ៏ល្អ  ជាឪពុកប្រកបដោយព្រហ្មវិហារ ធម៌ ។ បន្តបន្ទាប់ នៅចុងឆ្នាំ១៩៧៨ ដោយមានការបែកបាក់ផ្ទៃក្នុងខ្លះនៅក្នុងបក្ស សម្តេច ជា ស៊ីម បានដើរតួយ៉ាងសំខាន់ជាមួយសម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងការសម្របសម្រួល ស្ថានការណ៍នោះយ៉ាងល្អប្រសើរ រួចសម្តេចទាំងបី ក៏បានបន្តដំណើរដឹកនាំចលនារំដោះជាតិមាតុ ភូមិ រហូតទទួលជ័យជន្នះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ១៩៧៩  ។ លើសពី នេះទៅទៀត នៅក្នុងការដោះស្រាយកិច្ចការប្រទេសជាតិ សម្តេច ជា ស៊ីម លោកប្រើយុទ្ធសាស្ត្រ ត្រជាក់ ទឹមមុខញញឹមមិនតក់ស្លុត មិនធ្វើអោយអ្នករួមកិច្ចការ និងកូនចៅបារម្ភ បើទោះបីជាមាន រឿងអ្វីឡើយ គឺស្ងៀមស្ងាត់ អំណត់អត់ធ្មត់បំផុត ។ ពិសេសជាងនេះទៅទៀត សម្តេច កម្រដាក់ ទោសទណ្ឌកូនចៅណាម្នាក់ណាស់ គឺមានព្រហ្មវិហារធម៌ចំពោះកូនចៅជានិច្ច ។

ជុំវិញការបោះពុម្ពផ្សាយសៀវភៅ ជីវប្រវត្តិ និងសកម្មភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្នុងបុព្វហេតុជាតិមាតុភូមិនេះ លោក អាំង សិរីពិសិដ្ឋ ក៏បានរំលេចអោយដឹងទៀតថា សៀវភៅនេះ ប្រើអស់រយ:ពេលជាង ៦ខែ ទាំងការស្រាវជ្រាវ  ការចុះជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ  ដែលធ្លាប់ រួមការងារ រួមសុខទុក្ខជាមួយសម្តេច ចាប់តាំងពីសម្តេចនៅកុមារភាព រហូតដល់លាចាកលោកទៅ
ទើបអាចចងក្រងសៀវភៅ ដែលមានកំរាស់រាប់រយទំព័រនេះឡើង ។ បើតាមលោក អាំង សិរីពិសិដ្ឋ សៀវភៅដែលមានចំណងជើងថា " ដើម្បីប្រទេសជាតិ  ដើម្បីប្រជាពលរដ្ឋ "   សម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ផ្តួចផ្តើមចងក្រង និងដឹកនាំនិពន្ធដោយ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

បញ្ជាក់ : សៀវភៅនេះ បានបោះពុម្ពលើកទី១ ចំនួន ៥០០ក្បាល ដើម្បីចែកជូនថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ថ្នាក់ដឹកនាំយុវជន  ដែលបានអញ្ជើញចូលរួម ក្នុងពិធី  រម្លឹកគុណសម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម និងលោកជំទាវ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅសួនច្បារក្រុងព្រៃ វែង ខេត្តព្រៃវែង ៕






អត្ថបទ ៖ អារុណ

0 comments:

Post a Comment