Sunday, November 6, 2016

បណ្ឌិត្យសភានគរបាលកម្ពុជា ចុះអនុស្សារណ:ជាមួយបណ្ឌិត្យសភានគរបាលវៀតណាម

News New : ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីចុះ ហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យ សភានគរបាលប្រជាជនវៀតណាម ។

ពិធីនេះ ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនអៀម ប្រធានបណ្ឌិត្យសភានគរបាលប្រជា ជនវៀតណាម ។

អនុស្សារណៈនេះ មានខ្លឹមសារឆ្លុះបញ្ជាំងឱ្យឃើញថា បណ្ឌិត្យសភានគរបាលទាំងពីរ បានបន្តជួយ គ្នាទៅវិញទៅមក លើការងារ បណ្តុះបណ្តាលកងកម្លាំងនគរបាលក្នុងវិស័យសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ នៃប្រទេសទាំងពីរ។ ហើយខ្លឹមសារនៃអនុស្សារណៈនេះ ក៏បានបង្ហាញផងដែរថា ភាគី វៀតណាម សហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការជួយរៀបចំឯកសារពាក់ព័ន្ធ និង ផ្តល់ធនធានមនុស្សកម្រិតបណ្ឌិត ដើម្បីចូលរួមក្នុងគណៈកម្មការវាយតម្លៃស្នាដៃ និងបទពិសោធន៍ របស់បេក្ខជន ក្នុងការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនដល់ថ្នាក់ដឹកនាំនគរបាលជាតិជាន់ខ្ពស់ កម្ពុជា នាពេលខាងមុខ។ បន្ថែមលើនេះទៀត ខ្លឹមសារនៃអនុស្សារណៈនេះ ក៏បានបង្ហាញកិច្ចសហ ប្រតិបត្តិការទ្វេភាគីលម្អិតបន្ថែមទៀតលើចំណុចសំខាន់ៗដូចជា ៖
-ការពង្រឹងសមត្ថភាពមន្ត្រីនគរបាល ក្នុងការធានាដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការ ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ។
-ការចែករំលែកនូវព័ត៌មាន គំនិតយោបល់ និងបទពិសោធន៍នានា ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រី សាស្ត្រាចារ្យ គ្រូនគរបាលជាតិ វិធីសាស្ត្របង្ហាត់បង្រៀន ការគ្រប់គ្រងនិស្សិត-សិក្ខាកាម និងសកម្ម ភាពបណ្តុះបណ្តាលផ្សេងៗទៀត
-ការសហការជាមួយគ្នាលើការសិក្សាស្រាវជ្រាវ ការរៀបចំកម្មវិធីអប់រំ ការរៀបចំសៀវភៅគោល និងការជួយឧបត្ថម្ភសម្ភារឧបទ្ទេសនានា។




ប្រភព ៖ ក្រុមការងារព័ត៌មានបណ្ឌិត្យសភានគរបាលកម្ពុជា

0 comments:

Post a Comment