Saturday, November 26, 2016

សម្តេចយាយ ស្តេចយាងគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកលោក សម រង្ស៊ី

News New : នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ​ សម្តេចព្រះនរោត្តមមុនីនាថ សីហនុ ព្រះមហា ក្សត្រីយ៍ វររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានយាងមកគោរពវិញ្ញាណ ក្ខន្ធសពឧបាសិកា ញឹក ជូឡុង មាសកេត  សមភ័ត្រ ម្តាយបង្កើតលោកជំទាវ ជូឡុង សូមួរ៉ា និងត្រូវ ជាម្តាយក្មេក លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ ។

អញ្ជើញទទួលព្រះរាជដំណើរសម្តេចយាយ នាឱកាសនោះ មានលោក កឹម សុខា អនុប្រធានគណ បក្សសង្គ្រោះជាតិ លោកជំទាវ ជូឡុង សូមួរ៉ា និងថ្នាក់ដឹកនាំ មន្ត្រីគណបក្សសង្គ្រោះជាតិ ព្រមទាំង ប្រជាពលរដ្ឋជាច្រើនកុះករ ៕


អត្ថបទ ៖ អារុណ

0 comments:

Post a Comment