Tuesday, November 1, 2016

ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ផ្តល់អំណោយ និងអាហារសាមគ្គីដល់កុមារ គ ថ្លង់ កំពង់ចាម

News New : នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ខៀវ ទេពរង្ស៊ី បានអញ្ជើញចុះសួរសុខទុក្ខ កុមារពិការភ្នែក  គ ​ថ្លង់  និងកុមារកំព្រា សាលាពិការភ្នែក រឺកុមារគថ្លង់កំពង់ចាម និងបានរៀបចំអាហារសាមគ្គីជូនកុមារទាំងនោះផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ  ក៏បានផ្តល់ជូនសាលាកុមារពិការភ្នែក គ ថ្លង់ រួមមាន​៖ អង្ករចំនួន ១តោន ថវិកា ១លានរៀល ភេសជ្ជៈមួយចំនួន សម្លៀកបំពាក់របាំក្ងោកប៉ៃលិន មួយឈុត និងទូរទស្សន៍មួយគ្រឿងដល់មជ្ឈមណ្ឌលកុមារកំព្រាកំពង់ចាម និង កុមារទាំងអស់មាន ចំនួន ២៩៣នាក់ ដែលម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល និងសម្ភារៈមួយកញ្ចប់  ។ ដោយឡែក លោកគ្រូ អ្នកគ្រូ ចំនួន ៤៨នាក់ ដែលម្នាក់ៗទទួលបានថវិកា ៥ម៉ឹនរៀល និងក្រមារមួយផងដែរ ។






អត្ថបទ ៖ អារុណ

0 comments:

Post a Comment