Friday, November 25, 2016

លោក ស សុខា និងលោក ស រដ្ឋា ឧបត្ថម្ភ សសយក តាមស្រុក ក្រុង ទូទាំងខេត្តបាត់ដំបង ១០០ដុល្លារក្នុង ១ខែ

News New : លោក ស សុខា នៅក្នុងតួនាទីជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួល បន្ទុក ៣ខេត្ត គឺខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលតែងតែគិតគូរ  ជួយដល់ និងដោះស្រាយរាល់ទុក្ខលំបាក ក៏ដូចជា តម្រស់ទិសដៅយុវជន ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ បានដឹកនាំក្រុមការងារសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ដែលមានលោក ស រដ្ឋា ជាប្រធាន បើកកិច្ចប្រជុំការងារមួយ ក្នុងគោលដៅ ស្វែងរក ចំណុចខ្សោយ និងចំណុចខ្វះខាត ព្រមទាំងលើកទិសដៅការងារបន្តបន្ទាប់ ។

លោក ស សុខា បញ្ជាក់ថា ៖  កិច្ចប្រជុំនេះ ធ្វើឡើងដើម្បី​ប្រសិទ្ធភាពការងារ ដែលគឺជាប្រយោជន៍ ដល់យុវជន និងប្រជាជនទូទៅ ។ ជាមួយគ្នានេះដែរ លោក ស សុខា ក៏បានឧបត្ថម្ភដល់សហភាព សហព័ន្ធយុវជនកម្ពុជា ក្រុង -ស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង ជាថវិកាចំនួន ១០០ដុល្លារក្នុង១ខែ, ឧបត្ថម្ភមួកសុវត្ថិភាព ៥ពាន់មួក សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ចែកជូន ប្រជាពលរដ្ឋ យុវជន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ លើសពីនេះទៅទៀត លោក ស សុខា ស្នើសុំអោយ " សហភាពសហព័ន្ធយុវជនកម្ពុជា តាមក្រុង-ស្រុក នីមួយៗ ចាប់ផ្ដើមបង្កើត សកម្មភាពតាមលទ្ធភាព ដើម្បីឲ្យប្រជាជន យុវជន បានស្គាល់ ជឿទុកចិត្ត និងត្រូវការពឹងពរ រកឲ្យ ជួយ ព្រមទាំងពង្រឹងរចនាសម្ព័ន្ធតាមស្រុក-ក្រុង និងត្រូវបង្កើតកម្មវិធី ដែលបង្ហាញពីអត្តសញ្ញាណ របស់ខេត្តបាត់ដំបង ដូចជា ៖ បង្កើតកម្មវិធីរត់ម៉ារ៉ាតុង បង្កើតកម្មវិធីផ្ដល់ឈាម ជាដើម "។

ដោយឡែក លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក៏បានឧបត្ថម្ភ ថវិកាជូន សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តបាត់ដំបង មួយខែ ១០០ដុល្លារផងដែរ៕






អត្ថបទ ៖ អារុណ

0 comments:

Post a Comment