Wednesday, November 9, 2016

លោក ឈឹម ផាន់ណា : ចេក ២០គុម្ព កុំព្យូទ័រ ម៉ាស៊ីនព្រីន អំណោយ ៣គ្រួសារ ផ្តល់ជូនពាមជរ ថ្ងៃនេះ

News New : លោក​ ឈឹម​ ផាន់ណា​ សមាជិកគណ:កម្មាធិការស.ស.យ.ក./ពវ ចុះជួយស្រុកពាមជរ និងក្រុមការងារ រួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ដឹកនាំដោយ លោក ហ៊ុន ចាន់ដែន បាននាំយក​សំភារៈការិយាល័យ​រួមមាន៖ កុំព្យូទ័រ ម៉ាស៊ីនព្រីន និងសំភារៈ មួយចំនួនទៀត​ ដែលជាអំណោយ​ឯកឧត្តម​ ស​ សុខា​ អ្នកតំណាងរាស្រ្ត​មណ្ឌលព្រៃវែង​ និងជាអនុ ប្រធាន​ ស.ស.យ.ក​ និងលោកជំទាវ មកបំពាក់នៅទីស្នាក់ការ​ ស.ស. យ.ក. /ពវ​ ស្រុក ពាមជរ ។ ក្នុងឱកាស​នោះដែរ ក្រុម ការងារ ក៏បន្តដំណើរចុះជួយដាំចេក ចំនួន ២០គុម្ព ជូនប្រជា ពលរដ្ឋក្រីក្រ ជាស្ត្រីមេម៉ាយ និងនាំយកអំណោយ ចំនួន ៣គ្រួសារទៀតមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ី អ៊ីវ ១យួរ ប្រេងឆា ១លីត្រ និងថវិកា ៥ម៉ឺនរៀល ដែលជា អំណោយ ឯកឧត្តម ស សុខា និង លោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ នៅក្នុងឃុំ ព្រែកក្របៅ នាព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ៕





 








 អត្ថបទ​ ៖ ឡាង បូរិន

0 comments:

Post a Comment