Wednesday, November 16, 2016

លោក យ៉ែម ប៉ុញ្ញឬទ្ធិ ៖ គណបក្សធំៗទាំងពីរ នឹងមានការជួបចចារគ្នា នាពេលខាងមុខ...

News New : ទោះបីជាគណបក្សកាន់អំណាច ប្រកាសថា គ្មានជំនួបចរចាជាមួយគណបក្សប្រឆំាង ទេ បើដាក់លក្ខខណ្ឌពិភាក្សារឿងទាក់ទងទៅនឹងសកម្មជនជាប់ពន្ធនាគារ យ៉ាងណាក្តីក៏ដោយចុះ ក៏ខាងគណបក្សប្រឆំាង នៅតែអះអាងថា នឹងមានជំនួបគ្នានៅពេលខាងមុខនេះ ។ 

លោក យ៉ែម បុញ្ញឬទ្ធិ អ្នក នំាពាក្យគណបក្សសង្គ្រោះជាតិ បានអោយដឹងថា « យើងមិនទាន់ដឹងថា គណបក្សប្រជាជនកម្ពុជា បោះដៃមកគណបក្សសង្គ្រោះជាតិ នោះ រឺទេ ។ ប៉ុន្តែយើងគ្រាន់តែដឹងថា គណបក្ស ដែលមានអាសនៈក្នុងសភា តែងតែនិយាយពីការជួបជជែកគ្នា ដោះស្រាយបញ្ហា ដោយ ឥតលក្ខខណ្ឌ ។ ដូច្នេះ ការជួបជជែកគ្នានៅពេលខាងមុខនេះវានឹងមាន » ។  លោកបានអោយដឹង ទៀតថា ប្រសិនបើមានជំនួបចរចាជាមួយគណបក្សកាន់អំណាច គណបក្សប្រឆំាង នឹងលើកយក ពីការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋ និងជាតិជាមួយគ្នា ។  ពិសេសនោះ គឺការស្វែងរកចំណុចផ្សះផ្សារ ឯកភាពជាតិ ដើម្បីអភិវឌ្ឍជាតិ និងការការពារប្រទេស។
យ៉ាងណាក្តីសម្រាប់ជំនួប ដែលនឹងកើតឡើង នាពេលខាងមុខនោះ លោក យ៉ែម បុញ្ញឬទ្ធិ មិនទាន់ ឲ្យដឹងថា នៅថ្ងៃណាមួយច្បាស់លាស់នៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា ៖  មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ធ្លាប់អះអាងថា គណបក្សប្រជាជន កម្ពុជា មិនបានបិទទ្វារចរចាជាមួយគណបក្សសង្គ្រោះជាតិ នោះទេ ។ ប៉ុន្តែប្រសិនបើការជួបចរចា គ្នានោះ លើករណីសុំដោះលែងអ្នកទោសនោះ នឹងមិនអាចមាននោះទេ៕

 អត្ថបទ ៖ ចំណាន (៨)

0 comments:

Post a Comment