Wednesday, November 23, 2016

ផ្លូវច្រមុះជ្រូក ២៧១ បត់ទៅអង់តែន ស្ទះខ្លាំងគ្មានប៉ូលីស គឺខណ្ឌទួលគោក និងខណ្ឌ...

News New : ទោះបីជាមានការកកស្ទះចរាចរយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថា ផ្លូវច្រមុះជ្រូក ហ្គារ៉ាសសាំងតេឡា លើបណ្តោយផ្លូវ២៧១ បត់ចូលទៅអង់តែនទូរទស្សន៍ជាតិកម្ពុជា គឺកម្រឃើញ មានមន្ត្រីប៉ូលីសចរាចរណាម្នាក់  មកសម្រួលចរាចរនៅទីនេះឡើយ ។  ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ មានការកកស្ទះចរាចរខ្លាំង ចាប់តាំងម៉ោង៧:០០ព្រឹក រហូតដល់ម៉ោងជិត ៩ព្រឹកទៅហើយ។ ប៉ុន្តែគេពុំឃើញមានសមត្ថកិច្ចណាម្នាក់មកជួយសម្រួលចរាចរឡើយ ។

ចំពោះករណីនេះ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅទីនោះ បាននាំគ្នារិះគន់ជាខ្លាំងដល់អាជ្ញាធរ មានសមត្ថកិច្ចថា មិនអើពើអំពីភាពលំបាក់របស់ប្រជាពលរដ្ឋ សង្ងំយកសុខរៀងៗខ្លួន ។ ចំណែកឯ ប្រជាពលរដ្ឋខ្លះទៀត បានលើកឡើងថា ដោយត្រង់ចំណុចច្រមុះជ្រុកនេះ គឺជា ព្រំប្រទល់ នៃខណ្ឌ ចំនួន ២ គឺខណ្ឌទួលគោក និងខណ្ឌសែនសុខ ទើបធ្វើអោយគ្មានប៉ូលីសចរាចរណាម្នាក់មកធ្វើជួយ សម្រួលចរាចរនោះ ព្រោះអាចនឹងប្រចាំគ្នា ដោយចាំតែឆ្លើយដាក់គ្នាក៏ថាបាន ។

សូមបញ្ជាក់ថា ត្រង់ចំណុចច្រមុះជ្រូកនេះ ជាចំណុចប្រសព្វផ្លូវបែកជាប្រាំ  និងមានចំណោទទៀត និងការដ្ឋានធ្វើផ្លូវផង ។ ប៉ុន្តែកន្លែងនេះ គ្មានប៉ូលីស ហើយក៏មិនមានភ្លើងបញ្ជាចរាចរ (ស្តុប)ដែរ។

News New យល់ឃើញថា បើសិនជាមានករណីខណ្ឌពីរជាប់គ្នា ហើយប្រចាំគ្នាមែននោះ គឺមានតែ សមត្ថកិច្ចចរាចរ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះដោយផ្ទាល់ទើបបាន។



 អត្ថបទ ៖ អារុណ


0 comments:

Post a Comment