Wednesday, November 23, 2016

៣សកម្មភាពរបស់ឯកឧត្តម ស សុខា និងលោកជំទាវ សំរាប់ស្រុកពាមជរ ថ្ងៃនេះ

News New : នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីចំនួន ៣ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង រួមមាន ៖
១. ពិធី សម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ។
២.ពិធី ប្រគល់ផ្ទះ ១ខ្នង ជាអំណោយឯកឧត្តម និងលោកជំទាវ ផ្ទាល់​​ ។
៣.ពិធី ចែកអំណោយពលរដ្ឋក្រីក្រ ចំនួន ៣គ្រួសារ ជាអំណោយឯកឧត្តម និងលោកជំទាវផ្ទាល់ ។

គួរបញ្ជាក់ថា : ពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ស សុខា និងលោកជំទាវ និងមានការចូលរួមពីសំណាក់លោកឧកញ៉ា ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិក-ជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ព្រមទាំងប្រជាពលរដ្ឋប្រមាណជា ៦៥០នាក់ ។ នៅក្នុងពិធីសម្ពោធស្នាក់ការនោះដែរ ក៏មានប្រកាសទទួលស្គាល់យុវជន-នារី ចូលរួមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុក ពាមជរថ្មី ចំនួន ២៥៣នាក់ ហូបបាយសាមគ្គី និងរាំកំសាន្ត ព្រមទាំងទស្សនាក្រុមកំប្លែង នាយ តឹង និងប៉េងប៉ោង យ៉ាងសប្បាយរីករាយផងដែរ។ បន្ទាប់មកទៀត ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បានដំណើរទៅប្រគល់ផ្ទះ ១ខ្នង ជូនប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសំបែង ចំនួន ១គ្រួសារ  និងផ្តល់ អំណោយជូនពលរដ្ឋក្រីក្រ ចំនួន ៣គ្រួសារ ស្ថិតនៅក្នុងឃុំកោះចេក  ដែលអំណោយទាំងនេះ ជា  អំណោយផ្ទាល់របស់ឯកឧត្តម ស សុខា និងលោកជំទាវ ។



























អត្ថបទ ៖ លោក ឡាង បូរិន



0 comments:

Post a Comment