Wednesday, November 30, 2016

សម្តេចតេជោ ហ៊ុន សែន ចូលរួមវេទិកាជំនួញដ៏ធំរវាងប្រទេសចិន និងប្រទេសកម្ពុជា

News New : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នេះ បានអញ្ជើញចូលរួមបើកវេទិកាជំនួញចិន កម្ពុជា ដ៏ធំនៅក្នុងប្រទេសកម្ពុជា ។ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោមប្រធានបទ " កម្ពុជា ព្រះរាជាណាចក្រ នៃកាលានុវត្ត ភាព ខ្សែក្រវាត់មួយ ផ្លូវមួយ " ដែលធ្វើឡើងនៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ ។ វេទិកា នេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន វិនិយោគឯកជន ដែលនាំមុខគេរបស់ប្រទេសចិន គឺក្រុម ហ៊ុន China Minsheng Investment Group ( CMIG) និងក្រុមហ៊ុន Ly Yong Phat Group  របស់ប្រទេស កម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា វេទិកានេះត្រូវបានរៀបចំឡើងបន្ទាប់ពីជំនួបរវាង នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា និងនាយកក្រុមហ៊ុន CMIG គឺលោក Dong Wenbiao កាលពីខែកញ្ញា កន្លងមក ។ ពាក្យស្លោករបស់វេទិការនេះ គឺ « ប្រទេសកម្ពុជា ៖ រាជាណាចក្រ នៃឱកាស » និងខ្សែ ក្រវ៉ាត់មួយ វិថីមួយ » ពាក្យស្លោកនេះ  គឺសង្កត់ធ្ងន់ទៅលើការតំាងចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន និងសហគ្រាសឯនជន ដូចជា CMIG  ក្នុងការបន្តឈានទៅមុខ ក្នុងការអភិវឌ្ឍ ឱកាសវិនិយោគសម្រាប់ការវិនិយោគរបស់ប្រទេសចិន មកប្រទេសកម្ពុជា ដែលមានរីកចំរើនផ្នែក សេដ្ឋកិច្ច ត្រូវបានគេចាត់ទុកជា «អូឡាំព្យាន» ដោយធនគារ Asia Development Bank ( ADB)  ។

សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់ ស៊ី ជិនពីង ប្រធាននាធិបតីទី៦ របស់ចិន លោកបានបញ្ជាក់ថា នៅក្នុងអំឡុងពេលជួបប្រជុំជាមួយនឹង សម្តេចតេជោ ថា ប្រទេសចិន  បានត្រៀមខ្លួនក្នុងការ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ទំាង ស្រុង តាមរយៈកិច្ចសហការសេដ្ឋកិច្ច និងភារវិនិយោគ ដែលទទួលផលរួម ហើយទំាងនេះ គឺជា ផ្នែក នៃគំនិតផ្តូចផ្តើម « ខ្សែក្រវាត់មួយ វិថីមួយ »។

ប្រភពបញ្ជាក់ថា វេទិការនេះ គឺជាសញ្ញានៃទំនាក់ទំនង ដែលកាន់តែរីកលូតលាស់ឡើងរវាង Sino – Cambodian ដែលបានបង្កើតទៅជាគម្រោងវិនិយោគចិនធំៗដូចជា តំបន់អភិវឌ្ឍសេដ្ឋកិច្ចពិសេស ផែក្រុងព្រះសីហនុ ដែលជាគម្រោងជ្រោមជ្រែងដោយក្រុមហ៊ុន Hongdou Group  ដែលជាកូនក្រុម ហ៊ុនមួយ ក្នុងក្រុមហ៊ុន CMIG ។ 

វេទិការមានចូលរួមពីសំណាក់រដ្ឋមន្ត្រី និងមន្ត្រីរាជការសំខាន់ៗពីក្រសួងពាណិជ្ជកម្ម ពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC ) និងមន្ត្រីជាន់ខ្ពស់ ក៏ដូចជា  អ្នកនំាមុខក្នុងផ្នែកជំនួញនៅកម្ពុជា និងសមា គមនានា។ វេទិកានេះ នឹងក្តោបទៅប្រធានបទដូចជា កិច្ចសហការឧស្សាហកម្ម និងហិរញ្ញវត្ថុ របស់ ប្រទេសចិន កម្ពុជា ក៏ដូចជា នឹងពិនិត្យទៅលើករណីសិក្សា នៃការវិនិយោគចិន នៅប្រទេសកម្ពុជា ពីមុនៗជាមួយនឹងគំនិតក្នុងការអភិវឌ្ឍប្រសិទ្ធភាព និងផលប្រយោជន៍ ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា វេទិកានេះ នឹងបញ្ចប់ជាមួយកម្មវិធី ចុះហត្ថ លេខាទៅលើការវិនិយោគ និងកិច្ចសហការរវាងមន្ត្រី និងអ្នកជំនួញប្រទេសចិន និងកម្ពុជា  ៕

 អត្ថបទ ៖ ចំណាន (២១)

0 comments:

Post a Comment