Thursday, November 17, 2016

តំណាងរាស្ត្រគណបក្សប្រឆាំង ប្រកាសជាផ្លូវការ ចូលប្រជុំសភា នៅថ្ងៃទី២២ វិច្ឆិកា ហើយ

News New :  ក្រោយពីប្រកាសមិនចូលសម័យប្រជុំពេញអង្គរដ្ឋសភា ជាច្រើនលើកច្រើនសារមក នៅថ្ងៃទី១៨ វិច្ឆិកា នេះ សមាជិកសភាគណបក្សប្រឆំាង បានប្រកាសជំហរថា នឹងចូលប្រជុំសភា ដើម្បីសួរដេញដោលលើសេចក្តីព្រាងច្បាប់ស្តីពី ថវិកាជាតិសម្រាប់ឆ្នាំ២០១៧  ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែ វិច្ឆិកា ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នេះ លោកលោក យ៉ែម បុទ្ធឫទ្ធិ អ្នក នំាពាក្យគណបក្សសង្គ្រោះជាតិ ថាសមាជិកសភាភាគតិចមកពីគណបក្សសង្គ្រោះជាតិ បានត្រៀម ខ្លួនរួចហើយក្នុងការចូលប្រជុំពេញអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីពិភាក្សា សួរដេញ ដោលលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ។ អ្នកនំាពាក្យគូសបញ្ជាក់ ថា« ជាគោលការណ៍គណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំសម័យប្រជុំ នៅថ្ងៃទី២២ ខែវិច្ឆិកា ។ ចំណែកលោក កឹម សុខា វិញ គាត់ធ្លាប់មានប្រសាសន៍ថា មានបំណងនឹងចូលរួមប្រជុំផង ប៉ុន្តែខ្ញុំ មិនប្រាកដទេ»។

ទោះបីជាមានសំណួរថា តើការចួលរួមប្រជុំសភារបស់សមាជិកសភាគណបក្សប្រឆំាង អាចបង្ហាញ ថា ស្ថានការណ៍នយោបាយមានភាពធូរស្រាលទេ ? លោក យ៉ែម បុញ្ញឬទ្ធិ ថា អ្វីដែលចូលប្រជុំនេះ ជារូបភាពមួយ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ ច្បាប់ស្តីពី ថវិកាជាតិរបស់ប្រទេសនីមួយៗ គឺជាច្បាប់ សំខាន់ ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ។ ដូច្នេះគណបក្សសង្គ្រោះជាតិយល់ឃើញថា ជាច្បាប់ដ៏ សំខាន់ ហើយសមាជិកសភា នឹងចូលរួមក្នុងការផ្តល់យោបល់ ។

យ៉ាងណាក្តី សម្រាប់ការចូលប្រជុំសមាជិកសភាប្រឆាំង នោះអ្នកនាំពាក្យមមិនបញ្ជាក់ថា អាចធ្វើ អោយស្ថានការនយោបាយមានភាពធូរស្រាលនោះទេ ។ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា វាជាគោល ការណ៍របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការចូលប្រជុំសភាតែប៉ុណ្ណោះ ។ សម្រាប់ការវិលប្រជុំសភាវិញនោះ ត្រូវបានអ្នកនំាពាក្យគណបក្សប្រឆំាងគូសបញ្ជាក់បន្តទៀតថា« យើងបានដឹកឭទំាងអស់គ្នា ថាវាជាច្បាប់ដ៏សំខាន់ ។ ដូច្នេះហើយ សម្រាប់ក្រុមសភាភាគតិច ត្រូវ តែចូលប្រជុំ ដើម្បីផ្តល់មតិយោបល់ ឬ អនុសាសន៍ ទៅដល់អំណាចនីតិប្រតិបត្តិ »។ លោក ឡេង ប៉េងឡុង អ្នកនំាពាក្យរដ្ឋសភា និងជាអគ្គលេខាធិការរដ្ឋសភា បានអោយដឹងថាគណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចយកថ្ងៃទី២២ ខែវិច្ឆិកា សម្រាប់បើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដើម្បីអនុម័តលើ របៀបវារៈចំនួន ៣រួមមាន ៖ 

ទី១ ៖  ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ទី ក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។ 
ទី២ ៖  ការពិភាក្សា និងអនុម័តសេចក្តី ព្រាងស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ។
ទី៣ ៖  ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រង ឆ្នាំ ២០១៥ ។



 អត្ថបទ ៖ ចំណាន (១០)
 News New ត្រូវការជ្រើសរើសបុគ្គលិកផ្នែក អ្នកយកព័ត៌មាន និងទីផ្សារ ជាច្រើននាក់ ។ សូមទំនាក់ ទំនងទូរស័ព្ទលេខ : 070 855 456 / 068 855 456 / 085 855 456 / 060 777 456 


0 comments:

Post a Comment