Thursday, November 10, 2016

លោកបណ្ឌិត ហ៊ុន ម៉ាណែត : តើលោក Brady Young ធ្វើតាមអ្វី ដែលខ្លួនហ៊ាននិយាយទេ?

News New : ថ្មីៗនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរបង្ហោះនៅក្នុងPage FaceBook របស់ លោក ដោយបង្ហាញពីអារម្មណ៍កោតសរសើរ និងភ្ញាក់ផ្អើល បន្ទាប់ពីលោក Brady Young ចេញនូវ វីដេអូឃ្លីបមួយជាសាធារណ:ដែលធ្វើការភ្នាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បើសិន លោកស្រី ហារីគ្លីតុន ឈ្នះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក សូមសម្តេច អនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលស្រុក និងបញ្ចប់សំណុំរឿងលោក កឹម សុខា ។ ប៉ុន្តែបើលោក ដូណាល់ ត្រាំ ឈ្នះជា ប្រធានាធិបតីវិញ លោកBradyYoung នឹងឈប់ធ្វើបាតុកម្មប្រឆាំងទៅនឹងវត្តមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅទីក្រុងឡុងប៊ិច នៃសហរដ្ឋអាមេរិកទៀត ។ ទីបញ្ចប់លោក ដូណាល់ ត្រាំ បានឈ្នះជា ប្រធានាធិបតីមែន ។ បើអ៊ីចឹង លោក Brady Young ប្រហែលស្តាយក្រោយ ហើយមើលទៅ ។

ខាងក្រោមនេះ គឺជាខ្លឹមសាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បង្ហោះនៅក្នុង Page របស់លោក ៖
" ខ្ញុំមានការភ្ញាក់ផ្អើលដែលបានឃើញនូវភាពក្លាហានរបស់លោក Brady Young ដែលហ៊ានសន្យា ជាសាធារណៈនិងប្រកបដោយភាពជឿជាក់ថាប្រសិនបើលោក Donald Trump ឈ្នះឆ្នោតក្លាយជា ប្រធានាធិបតីអាមេរិក លោកនឹងឈប់ដឹកនាំបាតុកម្មប្រឆាំងវត្តមានរបស់ខ្ញុំ នៅទីក្រុងឡុងប៊ិច នា ពេលអនាគត ដូចដែលអ្វី ដែលធ្លាប់ធ្វើ នាខែមេសា កន្លងទៅ ។ ឥឡូវលោក Donald Trump បាន ឈ្នះឆ្នោតហើយ ខ្ញុំនឹងរង់ចាំមើលថាលោក Brady Young នឹងមានភាពក្លាហានគោរពនូវសំដីរបស់ ខ្លួន ឬទេ។ ពោលគឺថា តើលោក Brady Young ហ៊ានធ្វើតាមអ្វី ដែលខ្លួនហ៊ាននិយាយទេ " ?

I am a bit surprised to see the audacity of Mr. Brady Young who promised publicly that if Mr. Donald Trump was elected as US President, he would stop organizing protest against my future presence in Long Beach, California. Now that Mr. Trump has won the Presidency of the US, the only question remains is that will Mr. Brady Young be brave enough to keep his words?






អត្ថបទ ៖ Jace

0 comments:

Post a Comment