Wednesday, November 16, 2016

ហេតុផលសំខាន់ៗ ដែលលោក កឹម សុខា និងតំណាងរាស្ត្រ CNRP ចូលរួមប្រជុំសភា ថ្ងៃទី២២...

News New : លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលបានស្នាក់នៅក្នុងស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ អស់រយៈពេលកន្លះឆ្នាំមក ហើយបានប្រកាសថា មានបំណងចួល ប្រជុំសភា ជាមួយសមាជិកសភាគណបក្សប្រជាជនកម្ពុជា នៅពេលខាងមុខ ។ នេះបើតាមការឲ្យ ដឹងរបស់គណបក្សអ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ ។ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនំាពាក្យគណ បក្សសង្គ្រោះជាតិ បានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០១៦នេះថា នៅថ្ងៃទី១៨ វិច្ឆិកា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធាន រដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងថវិកា ឆ្នាំ២០១៧ និងការទូ ទាត់ ថវិការដ្ឋ ឆ្នាំ២០១៥ និងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែ ប្រួលធាតុអាកាស ដើម្បីសម្រេចដាក់ចូលក្នុងរបៀបវារៈប្រជុំសភាពេញអង្គ នៅពេលខាងមុខនេះ។ លោកថា បើតាមការឲ្យដឹងនោះ លោកថា នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា គណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋ សភា នឹងប្រជុំពិភាក្សាលើច្បាប់ចំនួន៣ ដើម្បីដាក់ចូលក្នុងរបៀបវារៈប្រជុំពេញអង្គនៃរដ្ឋសភា ដែលគ្រោងប្រជុំនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។លោកបន្ថែមថា ច្បាប់ចំនួន៣ ដែលនឹងដាក់ចូល ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា មានដូចជា ៖ ទី១ ច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលធាតុអាកាស ។ ទី ២ ច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ថវិកាឆ្នាំ២០១៧ និងទី៣ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិការបស់រដ្ឋឆ្នាំ២០១៥។ លោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងទៀតថា គណៈកម្មាការអចិន្ត្រៃយ៍ នៃរដ្ឋសភា សមាជិកគណៈកម្មាធិការមកពី គណបក្សសង្គ្រោះជាតិទំាងអស់ នឹងចូលប្រជុំ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ហើយសមាជិកសភា គណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំ ហើយនៅពេលប្រជុំពេញអង្គ នាពេលខាងមុខ ក៏ក្រុម តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួមប្រជុំដែរ។ អ្នកនាំពាក្យគណបក្សប្រឆំាងបញ្ជាក់ថា ការចូលរួមប្រជុំសភា នៅពេលខាងមុខនេះ គឺពាក់ព័ន្ធជាមួយនឹង ប្រជាពលរដ្ឋអំពី រឿងចំណូល និងចំណាយរបស់រដ្ឋ សម្រាប់យកទៅធ្វើ សេវាសាធារណៈ និងសេវាផ្សេងៗ បម្រើប្រជាពលរដ្ឋ និងពាក់ព័ន្ធជាមួយនឹងរឿងពន្ធដារ ដែលជាបន្ទុករបស់ ប្រជាពលរដ្ឋដែរ ។ ដូច្នេះយើងយល់ឃើញ ថា ច្បាប់ស្តីពីថវិកាឆ្នាំ២០១៧ គឺជាច្បាប់មួយដ៏សំខាន់ សម្រាប់ប្រទេសនីមួយៗ ។

សំរាប់សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ត្រូវបានអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាង មានកំណើនជាងឆ្នាំមុន ។ ប៉ុន្តែនៅមានចំណុច ខ្វះដូចជា ការប្រមួលធនធានរបស់រដ្ឋមិនទាន់បាន គ្រប់គ្រាន់ និងពេញលេញនោះទេ ។ លោកបញ្ជាក់ថា «  វិស័យនៅមានចំណុចខ្វះខាតមានវិស័យ ពន្ធដា ការសម្បទានដី ព្រៃឈើ និងវិស័យទេសចរណ៍ជាដើម ។ ហើយ នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា សមាជិកសភាភាគតិច នឹងបើកកិច្ចប្រជុំមួយពិភាក្សាគ្នាដើម្បីយកចំណុចសំខាន់ៗ សម្រាប់លើក ឡើងក្នុងសម័យប្រជុំ ពេញអង្គផងដែរ។ ចំណុចសំខាន់នោះគឺពិនិត្យពីរការប្រមូលថវិកាជាតិ ដែល មានចំណុច ខ្វះខាត និងការចំណាយ » ។ លោកយ៉ែម បុញ្ញឬទ្ធិបានឲ្យដឹងដែរថា សម្រាប់សេចក្តី ព្រាងច្បាប់ថវិការជាតិ ឆ្នាំ២០១៧ នឹងត្រូវចំណាយអស់ជាង ៤ពាន់លានដុល្លារ ក្នុងនោះមានវិស័យ ដែលមានកំណើនោះ មានវិស័យអប់រំ និងវិស័យអាទិភាពមួយចំនួនទៀត ។ យ៉ាងណាក្តីសម្រាប់ ការចំណាយថវិការឆ្នាំ២០១៧នេះ គណបក្សប្រឆំាង ក៏មិនទាន់ទទួលយកទំាងស្រុងនោះទេ ដោយ អះអាងនឹងពិនិត្យឲ្យល្អិតល្អន់លើវិស័យចំនួនទៀតដែលត្រូវចំណាយ។

 អត្ថបទ ៖ ចំណាន (៧)

0 comments:

Post a Comment