Saturday, November 26, 2016

លោក ស សុខា ឆ្លើយតបទៅមន្ត្រី CNRP ៤ចំណុច រឿងច្បាប់ថវិកាជាតិ២០១៧ ម៉ាចាស់ដៃហ្មង

News New : លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានផ្ទុះប្រតិ កម្មតបទៅនឹងការបំភាន់ប្រជាជនអំពីការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៧ របស់មន្ត្រីជាន់ខ្ពស់មក ពីគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើង នាពេលថ្មីៗនេះ ។ ខាងក្រោមនេះ ជាឆ្លើយតបតាម Facebook របស់លោក ស សុខា ទៅកាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ៖

ដោយមានការលើកឡើងយ៉ាងតិច ៣ចំណុច ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់គណបក្សសម្លេងភាគ តិចក្នុងរដ្ឋសភា ដែលមានចរិតបំភាន់ ប្រជាជន ពីការពិត ខ្ញុំសូមបង្ហាញការពិត ក្នុងនាមជា​តំណាង រាស្ត្រមួយរូបដែល​បាន​ចូលរួមប្រជុំសភានាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ដូចខាងក្រោម ៖
១. មានការបំភាន់ថា ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៧ ប្រើពេល​តែ ​៣​​ម៉ោងប៉ុណ្ណោះ!
ខ្ញុំចាំបានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានចំនួន ៣៩រូប   បាន​ចូល​រួមកិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ​ការ​ពិភាក្សា​លើសេចក្ដីព្រាងច្បាប់នេះ ចាប់ពីព្រឹកម៉ោង ប្រហែល ៨ព្រឹក បន្ត​រហូត​ដល់ម៉ោងប្រហែលជា ៤រសៀល ទើបបញ្ចប់ ។ ពុំមែនដូចការលើកឡើង ដើម្បី​កេង​ចំណេញ​ខាងនយោបាយនោះទេ ។

២. តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា មិនខ្ចីលើកដៃអនុម័ត​ច្បាប់​នេះ​!
ជាការពិត ខ្ញុំទទួលស្គាល់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពិតជា​មិន​បានលើកដៃគាំទ្រការ​អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី​ថវិកា​ជាតិ​ឆ្នាំ​២០១៧ នេះ ប្រាកដមែន តែអ្នកតំណាងរាស្ត្រគណ បក្ស​ប្រជាជន​កម្ពុជា​ ចំ​នួន ​៦៦រូប បានលើកដៃបោះឆ្នោតអនុម័ត។ និយាយអោយខ្លី ពុំមានអ្វី​ចម្លែក​​នោះទេ តែគណបក្សសង្គ្រោះជាតិ មិន​លើកដៃអនុម័តលើសេចក្ដី​ព្រាង​ច្បាប់​​នេះនោះទេ តែនៅឆ្នាំ កន្លងទៅ ក៏គណបក្សនេះ ពុំចូល​រួម​ប្រជុំ​អនុ​ម័ត ឫក៏ចូលក៏ពុំដែលលើកដៃអនុម័តនោះទេ ព្រោះជា បក្សប្រឆាំង ត្រូវ​តែ​ប្រឆាំងខ្លាចប្រជាជន ថា បក្សប្រឆាំងដើរស្របនឹងបក្សកាន់អំណាច  នាំ​ឲ្យ​បាត់​បង់សេចក្តីទំនុកចិត្ត និងការគាំទ្រផងដែរ។ការមិន​គាំទ្រ​លើ​សេចក្តី​ព្រាង​ច្បាប់ថវិកាជាតិឆ្នាំ២០១៧ ពីសំណាក់អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនមែនជារឿងថ្មីទេ។ ឧទាហរណ៍៖ កាលពីឆ្នាំ​២០១៥​ កន្លង​ទៅ ក៏អ្នកតំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ ទាំង​នោះមិន​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា ដើម្បីអនុម័ត​លើសេចក្តីព្រាង​ច្បាប់ថវិកាជាតិឆ្នាំ២០១៦​ នោះ​ដែរ។

៣. តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា រដ្ឋសភាមិនកោះហៅ​រដ្ឋមន្ត្រី​នីមួយៗ​ចូលមកបំភ្លឺនៅ ក្នុងរដ្ឋសភា!
ខ្ញុំសូមបញ្ជាក់ដោយខ្លីថា  មុននឹងសេចក្ដីច្បាប់នេះ  ដាក់ចូលរដ្ឋសភា​ពិភាក្សា ក្រុមការងារជំនាញ របស់ក្រសួងនីមួយៗ បាន​ជួប​ពិភាក្សា​ជីក​ឫស​ជីកគល់ រហូតដល់មានឯកភាព។ បន្ទាប់​ពីមានការ ពន្យល់​ហេតុផល​ជាក់​លាក់អំពីការរៀបខ្ទង់ចំណាយប្រចាំឆ្នាំរបស់ខ្លួន ព្រោះមាន​តែ​ក្រ​សួង​ជំនាញ​ប៉ុណ្ណោះ ដែលដឹងច្បាស់ខ្លួនឯង។ តែមិនមានន័យថា បិទ​សិទ្ធិសេរីភាពតំណាងរាស្ត្រមិនអោយសួរ ដេញដោលក្នុងពេលប្រជុំសភាទេ។

៤. ការមិនអនុម័តច្បាប់ថវិកាជាតិពីសំណាក់គណបក្សសង្គ្រោះជាតិ គឺ​ស្មើ​និងមិនចង់ដំឡើងប្រាក់ ខែ ដល់មន្ត្រីរាជការ ធ្វើគ្រាន់​តែជា​នយោបាយ​ទូងស្គរ! ព្រោះថាក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបាន​ដំឡើង​ប្រាក់​ខែ ប្រាក់បំណាច់់មុខងារ ប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ ។
ដំឡើងប្រាក់ខែ! សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ក៏បាន​កំណត់​ពី​ការ​តម្លើងប្រាក់បៀវត្សរ៍ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពីខែ​មករា ឆ្នាំ២០១៧ ហើយនៅខែមេសា ឆ្នាំ២០១៧ នឹង មានការ​តម្លើង​ម្តង​ទៀត ។ ក្នុងនោះ រាជរដ្ឋាភិបាល បានគ្រោងថវិកា ៦.៨០៤.០៥៩ លាន​រៀល គឺ កើនឡើង ២០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ដើម្បីចំណាយ​លើ​បន្ទុក​បុគ្គលិក រួមមាន ៖ បៀវត្សរ៍ មូលដ្ឋាន ប្រាក់បំណាច់មុខងារ ប្រាក់​ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់​បុគ្គលិក​ក្រប​ខណ្ឌ​អចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ។

ក្នុងនោះ មានការដំឡើងបៀវត្សមូលដ្ឋាន ក្នុងអត្រា ១២% ដោយ​គិត​ចាប់​ពី​ខែមករា ឆ្នាំ២០១៧ និង ការតម្លើងប្រាក់ឧបត្ថម្ភប្រពន្ធ កូន មន្ត្រី​រាជការ​ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឲ្យកូនម្នាក់ ចំនួន ១០.០០០​រៀល ក្នុង១ខែ និងប្រពន្ធ ១៥.០០០រៀលក្នុង ១ខែ គិតចាប់ពីខែមករា ឆ្នាំ២០១៧។
-ដំឡើងប្រាក់បំណាច់មុខងារ ! ការដំឡើងប្រាក់បំណាច់មុខងារ នឹង​ត្រូវ​អនុវត្ត​ចាប់ពីខែមេសា ឆ្នាំ ២០១៧ តាមកម្រិត នៃប្រាក់បំណាច់មុខងារ ឆ្នាំ២០១៦។ ការតម្លើងប្រាក់បំណាច់មុខងារនោះ ចាប់ ពី ៤០.០០០ រៀល រហូតដល់ ១០០.០០០ រៀល លើប្រាក់ខែរបស់មន្ត្រីរាជការស៊ីវិល គ្រូ​បង្រៀន គ្រូ ពេទ្យ និងកងកម្លាំងប្រដាប់អាវុធ។
-ដំឡើងប្រាក់សោធននិវត្តន៍! ក្រៅពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបម្រើការងារ គឺ មន្ត្រីរាជការ ដែលចូលនិវត្តន៍ ក៏ត្រូវបាន​តម្លើង​ប្រាក់​សោធននិវត្តន៍ដែរ ។ ក្នុងនោះ នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន ៤៤ប៊ីលានរៀល សម្រាប់ផ្តល់​ជូនបន្ថែម​ដល់​និវត្ត​ជន ដែល ជា មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលមាន​ប្រាក់​របបសោធនប្រចាំខែទាបឲ្យឡើង ដល់៤២០.០០០រៀល ក្នុងមួយខែ។
-នេះគ្រាន់តែជាការបកស្រាយ ដើម្បីឲ្យប្រជាជន យុវជន បានយល់​ច្បាស់​នូវអ្វី​ដែលជាការពិត ក្នុង នាមជាតំណាងរាស្ត្រ នៃគណបក្ស​ដែល​រង​គ្រោះដោយសារការបំភាន់នេះ !!!!



 អត្ថបទ ៖ អារុណ

0 comments:

Post a Comment