Saturday, November 19, 2016

សូមអាន Comment រិះគន់លោកវេជ្ជបណ្ឌិត ដែលប្រកាសសំលាប់ខ្លួន បើមិនអាចជួយកូនគាត់...

News New : មានមតិជាច្រើន បានរិះគន់លោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណនី គំរាមសំលាប់ខ្លួន បើមិន អាចជួយកូនគាត់បាន ក្នុងករណីរឿងមានជំលោះជាមួយឧត្តមសេនីយ៍កងរាជអាវុធហត្ថ នាពេល ថ្មីៗនេះ ។

នៅក្នុង Comment ជាច្រើន ទាំងក្នុង Facebook និងនិយាយផ្ទាល់ខាងក្រៅ គេបានរិះគន់ លោកវេជ្ជ បណ្ឌិត ថា មានភាពទន់ជ្រាយ កាន់ជើងកូនជ្រុល និងគំរាមសំលាប់ខ្លួន ដោយមិនគិតដល់កូនខ្លួន ខូចនោះ ។

News New យល់ថា លោកជាឪពុក ថ្វីត្បិតតែស្រលាញ់កូន ប៉ុន្តែមិនមែនមានន័យថា សូម្បីតែកូន ធ្វើខុស ក៏ការពារដែរនោះទេ ត្រូវធ្វើការថ្លឹងថ្លែងអោយបានច្បាស់  ព្រោះការធ្វើបែបនេះ  វានឹងឱ្យ កូនកាន់តែខូចថែមទៀត ។ ម្យ៉ាងវិញទៀត កាលដែលលោកវេជ្ជបណ្ឌិត និយាយថា នឹងសំលាប់ ខ្លួន បើមិនអាចជួយកូនបាននោះ វារឹតតែមិនត្រឹមត្រូវទៅទៀត ។ បើមនុស្សគ្រប់គ្នាសុទ្ធតែធ្វើបែប នេះ ហើយត្រូវបានច្បាប់អោយរួចខ្លួននោះ គួរតែមិនបាច់បង្កើតឱ្យមានច្បាប់នោះទេ ព្រោះថា បើ ពេលធ្វើខុសម្តងៗ ហើយមានអ្នកផ្ទះចេញមុខប្រកាសគំរាមសំលាប់ខ្លួន ត្រូវសមត្ថកិច្ចដោះលែង តើមានមនុស្សប៉ុន្មាននាក់ដែលគេធ្វើបែបនេះទៀត?  ដូច្នោះ លោកវេជ្ជបណ្ឌិត គួរតែរកពាក្យអ្វីមក និយាយផ្សេងពីនេះ លោកសុំទោស លោកសន្យាកែប្រែកូន យល់ដល់លោកធ្លាប់ជួយអ្នកជំងឺច្រើន គួរជួយសម្រួលទុកឱកាសអោយលោកយកកូនទៅកែប្រែ ទើបល្អជាង ។ ទោះបីយ៉ាងណា យើងក៏ ទទួលស្គាល់ថា លោកវេជ្ជបណ្ឌិត ពិតជាគ្រូពេទ្យល្អ ដែលបានជួយសង្គ្រោះមនុស្សដោយចិត្តស្មោះ នាពេលកន្លងមកមែន ។
ខាងក្រោមនេះ ជា Comment ខ្លះៗ សូមអានកំសាន្តលេង តាមការគួរ ៖

ខ្ញុំឆ្ងល់ថាបើគាត់ស្រឡាញ់កូនដល់ថ្នាក់នេះហេតុអីពីមុនមក គាត់មិនចំណាយពេលវេលាខ្លះមើលនិងអប់រំកូនឲក្លាយជាមនុស្សល្អដូចគេដូចឯង? ឳពុកម្តាយខ្លះមិនដែលខ្វល់ថាកូន១ថ្ងៃមួយថ្ងៃធ្វើអីខ្លះនោះទេ ដឹងតែឲលុយកូន កូនទាអីឲនឹង កូនមានរឿងអីជាមួយអ្នកណា គឺចេញមុខកាងជំនួសកូននេះមិនមែនហៅថាការស្រឡាញ់នោះទេ ? គេថាឱពុកម្តាយល្អមិនមែនផ្តល់អ្វីគ្រប់យ៉ាងតាមការចង់បាន តែជាឳពុកម្តាយដែលបង្រៀនកូនឲក្លាយជាមនុស្សល្អ ។

ធ្វើដល់ទៅគ្រូពេទ្យម្នាក់ យកអាភាពល្ងង់ខ្លៅមកដាក់ខ្លួនមិនសមសោះ។ឯអាកូនឆ្កួតធ្វើជាមន្ត្រីរាការសំដីមិនសមជាមន្ត្រីសោះ សមម្យ៉ាងគឺធ្វើជាមនុស្សបាតសង្គមទើបត្រឹមត្រូវជាង(ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន)។នេះចំលោកផ្កាយបីចុះបើចំប្រជាពលរដ្ឋស្លូតត្រង់តើវាទៅយ៉ាង?នៅ ពេលកន្លងមកមិនថាវាបុកគេ ឬវ៉ៃគេប៉ុន្មាននាក់មកហើយទេ ទើបដល់ពេលនេះវាហ៊ានក្អេងក្អាងរបៀបនេះ។នេះប្រហែលវាដើរវ៉ៃគេអោយរបួស ឬបុកគេអោយរបួស យកទៅអោយឪវាព្យាបាលហើយមើល៎ទៅ៕

ហេតុអីក៏ចង់យកអំពើល្អរបស់គាត់កាត់កងជាមួយអំពើអាក្រក់របស់កូនគាត់?

បើលោកថានេះជាកំហុសលោកជាឪពុកដែលគ្មានសម្មតិភាពអប់រំកូនឲបានល្អ។ ហេតុអីលោកមិនឲគុកជាអ្នកអប់រំកូនលោកម្តង ?
មិនមែនកូនលោកទៅស្លាប់ឯណា ទោសប៉ុណ្ណេះយ៉ាងច្រើនជាប់គុកប៉ុណ្ណោះ ពេលចេញពីគុកវិញថាមិនបានគេអាចក្លាយខ្លួនជាមនុស្សល្អ
ដូចឩកញ្ញា ឌួងឆាយ (សុំទោសចង់ភ្លេចមិនដឹងសរសរឈ្មោះគាត់ត្រូវឬខុសទេ) ។


អាណិតលោកដុកទ័រ ដែលទួញយំស្រណោះ អាណិតកូនប្រុស ដែលត្រូវបានចាប់ខ្លួនក្នុងជម្លោះជាមួយលោកផ្កាយ៣ នន្ទ សុខា.....តាមអង្គហេតុកន្លងមក កូនប្រុសគាត់អាចជាប់ចោទ ប្រើប្រាស់គ្រឿងញៀន ប៉ងធ្វើឃាត??ឬប្រើអប្បកិរិយាច្រឡោងខាមនៅទីសាធារណៈ និង ប្រមាថមើលងាយមន្ត្រីជាន់ខ្ពស់។
ខ្ញុំដឹងថាលោកដុកទ័រ ស្រឡាញ់កូន ហើយហេតុដែលកូនបង្កឡើងនេះក៏ដោយសារតែឪពុកនិងម្តាយស្រឡាញ់និងទំរើសកូនពេកដែរ កូនលោកដុកទ័របានប្រើសម្តីដោយអាងលុយ ជាហេតុដំបូងដែលក្រុមស្អប់រដ្ធាភិបាលcppថាវាសុទ្ធតែជាកូនមន្ត្រីធំcpp.....។
ខ្ញុំស្នើសុំ លោកដុកទ័របន្តការងារមនុស្សធម៌ទៀត នឹងបានជាអំពើរល្អជួយកូនលោកដុកទ័រឲ្យភ្ញាក់រលឹកយល់ពីទឹកចិត្តឪពុកម្តាយ ហើយម្យ៉ាងទៀតថ្នាក់ដឹកនាំនឹងរកវិធីជួយអប់រំនិងបន្ធូរបន្ថយទោសកូនប្រុសលោកដុកទ័រ...


ខ្ញុំស្គាល់លោកវេជ្ជបណ្ឌិត ចាន់ សុវណ្ណឌី ជាងដប់ឆ្នាំហើយ ហើយអ្វីដែលដែលធ្វើអោយខ្ញុំកោតសសើរគាត់គឺ បេះដូងនៃក្តីស្រលាញ់មិនចេះរីងស្ងួតរបស់គាត់ មេត្តា ករុណា និងការមិនរើសអើងចំពោះមនុស្សទូទៅ។ គាត់ជាមនុស្សតស៊ូក្នុងជីវិត រហូតគាត់អាចសង្រ្គោះជីវិតមនុស្សមិនតិចទេ ហើយថែមទាំងផ្ទេរនូវចំណេះដឹងដល់សិស្សពេទ្យជាច្រើន។ គាត់ស្ថិតក្នុងបេះដូងខ្ញុំក៏ដូចជាបងប្អូនខ្មែររាប់លាននាក់ ហើយចង់អោយគាត់បន្តបេសកកម្មរបស់គាត់តទៅទៀត ព្រោះគាត់ជាគ្រាប់ពេជ្រនៃវិស័យសុខាភិបាលកម្ពុជា។ សូមបងប្អូនមិត្តភ័ក្តិទាំងអស់ចូលរួមលើកទឹកចិត្តដល់គាត់ជាជាងការបំបាក់ស្មារតីគាត់បន្ថែមទៀត គាត់ត្រូវការការលើកទឹកចិត្តនិង ស្មារតី។ អ្នកតិះដៀលគាត់សូមពិចារណាលើព្រហ្មវិហារធម៌ ឪពុកចំពោះកូន ដែលហ៊ានលះបង់ទាំជីវិតដើម្បីកូន។ ខ្ញុំសូមការអនុញ្ញាតប្តូររូប Profile ដើប្បីជាការលើកទឹកចិត្តសំរាប់អំពើរល្អរបស់លោកវេជ្ជបណ្ឌិត ដោយក្តីគោរព








អត្ថបទ ៖ អារុណ

0 comments:

Post a Comment