Wednesday, November 16, 2016

CPP និង CNRP គ្រោងនឹងជួបចចារគ្នា ក្នុងពេលឆាប់ៗនេះ...

News New : យោងតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងតាមទូរសព្ទ័ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ បានអះអាងថា គណបក្សប្រជាជនកម្ពុជា នៅតែបើកទ្វារសំរាប់ចចារជាមួយគណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែរងចាំតុលាការបញ្ចប់សំណុំរឿង លើមន្ត្រីគណបក្សសង្គ្រោះជាតិសិន ។ លោកបានគូសបញ្ជាក់ថា " គង់តែបានចចារទេ កុំទៅភ័យ អារឿងចចារនោះ យើងមិនទាន់ប្រកាសបិទទ្វារចចាររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នោះទេ ។ ក៏ប៉ុន្តែខណ:នេះ តុលាការកំពុងតែបន្តនីតិវិធីលើអ្នកល្មើសច្បាប់មួយចំនួន របស់គណបក្សសង្គ្រោះជាតិ នោះយើងមិនទាន់ចចារបានទេ ដោយសារកុំឱ្យប៉ះពាល់ដល់ឯករាជ្យ ភាពរបស់តុលាការ ដែលយើងទាំងអស់គ្នាចង់បាន។ អ៊ីចឹងទេ មានតែការរងចាំមួយរយ:ពេលសិន ចាំតុលាការដំណើរការចប់សិន" ។

ការបង្ហាញជំហរបស់គណបក្សកាន់អំណាច ត្រូវបានលើកឡើងជាច្រើនលើកមកហើយ តែគេមិន ទាន់ឃើញគណបក្សទាំងពីរកំណត់ថ្ងៃច្បាស់លាស់ណាមួយក្នុងការជួបចចារគ្នានោះទេ ។ បើតាម មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំងវិញ បានអោយដឹងថាថ្នាក់ដឹកនាំគណបក្សប្រឆាំង បានធ្វើការ ទាក់ទងទៅថ្នាក់ដឹកនាំគណបក្សកាន់អំណាចរួចហើយ ក្នុងការពិភាក្សាគ្នា តែមិនទាន់ដឹងថាជួបគ្នា ពិភាក្សាចចារនោះទេ ។ មន្ត្រីដដែលថា ថ្នាក់ដឹកនាំគណបក្សទាំងពីរ នឹងជួបពិភាក្សា នៅក្រោយថ្ងៃ បុណ្យអ៊ុំទូកនេះ ។ ប៉ុន្តែមិនកំណត់ថ្ងៃច្បាស់នោះទេ ។ ទោះយ៉ាងណាក្តី សម្រាប់ការជួបចចារនេះ ភាគីគណបក្សកាន់អំណាច តែងតែអះអាងថា គណបក្សនឹងមិនចចារក្នុងការដោះលែងអ្នកទោស នោះទេ។ ផ្ទុយទៅវិញ ចចារគ្នា រួមគ្នាដោះស្រាយបញ្ហាសំរាប់ជាតិនោះអាចកើតមាន ។

គួរំលឹកថា ៖ គណបក្សប្រឆាំង បានទាក់ទងទៅកាន់គណបក្សកាន់អំណាច ច្រើនលើកច្រើនសារ ដើម្បីចង់ជួបចចារជាមួយគណបក្សកាន់អំណាច ក្នុងការដោះស្រាយបញ្ហានយោបាយ នាពេល បច្ចុប្បន្ន ដែលពួកគេអះអាងថា កំពុងតែជាប់គាំង ពិសេសនោះ គឺការចាប់ខ្លួនសកម្មជនរបស់ខ្លួន ដាក់ពន្ធនាគារ ជាច្រើននាក់ ។ ដោយសារតែការចាប់ខ្លួននេះ បានធ្វើអោយលោក កឹម សុខា អនុ ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើការឃុំខ្លួនឯង ក្នុងស្នាក់ការ នៃកណ្តាលគណបក្សសង្គ្រោះជាតិ អស់រយ:ពេលជាង ៦ខែ មកហើយ៕



អត្ថបទ ៖ ចំណាន (៦)

0 comments:

Post a Comment