Wednesday, November 16, 2016

CPP និង CNRP កំពុងបង្ហាញសញ្ញា ឈានទៅរកការជូបចចារគ្នាហើយ

News New : អ្នកវិភាគនយោបាយរបស់ News New យល់ឃើញថា ក្នុងរយ:ពេលនេះ គណបក្សធំៗ ទាំងពីរ គឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមបន្ទន់ឥរិយាបថដាក់ គ្នាគួរអោយកត់សំគាល់ ។

យើងសង្កេតឃើញថា ចាប់តាំងពីថ្ងៃប្រារព្ធពិធី បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា តាមរយ:រូបភាពសម្តេច តេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មើលទៅ ដូចជា មានភាពស្និទ្ធស្នាល និងបានចាត់ថា ជាខ្មែរដូចគ្នា បាត់ទៅហើយ។ បន្តបន្ទាប់មកទៀត អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បើកទ្វារជូបចចារ ឬក៏ ពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ។ ចំណែកឯគណបក្ស សង្គ្រោះជាតិ វិញ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ​ ថានឹងមានបំណងចូលរួម ប្រជុំសភាពេញអង្គ នាថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ ក្រោមអធិបតីភាព សម្តេចចក្រី ហេង សំរិន  និង លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថា គណបក្សសង្គ្រោះជាតិ រងចាំទទួល មេដៃពីគណបក្សប្រជាជនកម្ពុជា ដើម្បីជួបចចាររឿងជាតិ ។ ហើយលោក យ៉ែម បុញ្ញឬទ្ធិ បានបន្ត ទៀតថា នៅថ្ងៃទី១៨ វិច្ឆិកា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំគណ:កម្មាធិការ នៃរដ្ឋសភា ដើម្បីអនុម័តរបៀបវារ: សំរាប់ប្រជុំពេញអង្គរដ្ឋសភា នាថ្ងៃទី២៣ វិច្ឆិកា ជាពិសេសទៅ ទៀត នៅថ្ងៃទី២៣ នោះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងនឹងចូលរួមប្រជុំពេញអង្គ នោះដែរ។ ប៉ុន្តែអ្វី ដែលខុសគ្នា ត្រង់ថា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា បើការជួបចចារ នោះគណបក្សសង្គ្រោះជាតិ យកករណីរឿងសកម្មជនសង្គ្រោះជាតិខុសច្បាប់កំពុងជាប់ឃុំឃាំង និងត្រូវតុលាការកំពុងបន្តនីតិវិធីនោះ មកដាក់លើតុចចារ គឺគ្មានការជួបចចារណាមួយឡើយ ។

តាមរយ:ចំណុចវិជ្ជមានទាំងអស់ខាងលើនេះ News New យល់ឃើញថា មិនយូរទេ គណបក្សទាំង ពីរ ប្រាកដជា មានការជួបចចារគ្នា ជាមិនខានឡើយ ។ ការជួបចចារគ្នានេះ ក៏ជាអ្វី ដែលប្រជាពល រដ្ឋខ្មែរទូទៅ ចង់ឃើញផងដែរ៕

អត្ថបទ ៖ វណ្ណ:អារុណ

0 comments:

Post a Comment