Wednesday, November 23, 2016

ក្រសួងយុត្តិធម៌ នឹងរៀបចំការគ្រប់គ្រងរឿងក្តី លិខិតស្នាម តាមប្រព័ន្ធ Software

News New : ដើម្បីធ្វើកំណែទម្រង់ឱ្យមានប្រសិទ្ធភាព និងរក្សាទិន្នន័យ ការធ្វើលិខិតស្នាមផ្សេងៗ និងសំណុំរឿងក្តីនោះ ក្រសួងយុត្តិធម៌ បានចុះអនុស្សរណៈយោគយល់ជាមួយមជ្ឈមណ្ឌលអភិវឌ្ឍ កូរ៉េ សហ្វវ៉ែអេចអឌី (KSHRD) ដាក់ដំណើរការប្រព័ន្ធSoftware សម្រាប់គ្រងទិន្នន័យ នៅពេលខាង មុខនេះ។ 

លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងក្រោយពិធីចុះអនុស្សារណៈយោគយល់ គ្នា ក្រោមអធីបតីភាពលោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា  នៅទី ស្តីការក្រសួងថា ការចុះអនុស្សរណៈថ្ងៃនេះ គឺដើម្បីធ្វើកិច្ចសហការគ្នា ក្នុងការធ្វើការអភិវឌ្ឍន៍ និង សំរួលប្រព័ន្ធសុះវែ (Software) មួយចំនួននៅក្នុងក្រសួងយុត្តិធម៌ ព្រោះថា វិស័យយុត្តិធម៌មានការកែ ទម្រង់ច្រើនដូចជា គោលនយោបាយ ច្បាប់ និងរៀបចំរចនាសម្ព័ន្ធតុលាការជាដើម។ លោកបញ្ជាក់ ថា« យើងកំណែទម្រង់ច្រើន ប៉ុន្តែផ្នែក IT វិញ មិនទាន់លឿនទេ ។ អីញ្ចឹងទេក្នុងការកែទម្រង់ប្រព័ន្ធ យុត្តិធម៌ យើងត្រូវទំនើបកម្មនូវ ប្រព័ន្ធIT និង Software មួយចំនួន ដើម្បីឲ្យសេវាយុត្តិធម៌កាន់តែខិត ជិតប្រជាពលរដ្ឋ ហើយពលរដ្ឋ អាចទទួលវាបានយ៉ាងឆាប់រហ័ស  និងមានប្រសិទ្ធភាព  ដោយមិន ចំណាយថវិកាច្រើន និងពេលវេលាយូរ ។ អីញ្ចឹងទេ  Software  ដែលយើងចង់ធ្វើនោះ  ទាក់ទងនឹង កាគ្រប់គ្រងទិន្នន័យព្រហ្មទណ្ឌ (ការធ្វើលិខិតថ្កោលទោស )។ ការគ្រប់គ្រងតាមកុំព្យូរនេះ យើងនឹង គ្រប់គ្រងអ្នកដែលមានទោស និងការស្នើសុំលិខិតថ្កោលទោស និងធ្វើជា Software មួយ ។  ហើយ Software មួយទៀតក្រសួង ក៏នឹងពិភាក្សាដែរ គឺការចុះបញ្ជីសំណុំរឿងក្តីដោយកុំព្យូទ័រ ផងដែរ និង Software មួយទៀត ក្រសួងនឹងដាក់គ្រប់គ្រងទិន្នន័យមន្ត្រីនៅក្រសួងផងដែរ»។ លោក ជិន ម៉ាលីន បានឲ្យដឹងទៀតថា ការដាក់ដំណើរនេះ  នឹងផ្តល់ភាពងាយស្រួលក្នុងការពន្លឿន និងតាមដានរឿង ក្តី ពិសេសនោះដឹងច្បាស់ពីការបំពេញការងាររបស់មន្ត្រី សម្រាប់ការទទួលបានស័ក្តបន្ថែម។ យ៉ាង ណាក្តីសម្រាប់គម្រោងSoftwareនោះ ត្រូវបានអ្នកនំាពាក្យអះអាងថា នឹងធ្វើការជាមួយមជ្ឈមណ្ឌល (KSHRD)។ ប៉ុន្តែមិនទាន់ចាប់ផ្តើមទ្រង់ទ្រាយធំនោះទេ  គឺគ្រាន់តែធ្វើជាទ្រង់ទ្រាយតូចសិន ដោយ ធ្វើការបណ្តុះបណ្តាលធនធានមនុស្សសិន ដោយ ការអនុវត្តន៍ នឹងចាប់ផ្តើមបន្ទាប់ ពីចុះហត្ថលេខា នេះតទៅ ។ ជាមួយគ្នានោះដែរ លោក ជិន ម៉ាលីន អោយដឹងថាការដាក់ដំណើរ Software ក៏ជាផ្នែក មូយ ក្នុងការធ្វើឱ្យមានប្រសិទ្ធភាព គុណភាព សេវាយុត្តិធម៌ និងជាផ្នែកមួយក្នុងការកែទម្រង់ប្រព័ន្ធ យុត្តិធម៌ផងដែរ។ លោកក៏បានអោយដឹងដែរថាបច្ចុប្បន្នក្រសួងយុត្តិធម៌ បានដាក់កម្មវិធីសាកល្បង ក្នុងការចុះបញ្ជីសំណុំរឿងក្តី នៅតាមតុលាការចំនួន៥ ដោយប្រើប្រាស់តាមរយៈ  Software  ក្រោយ ជំនួស របស់ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្ស នៃកម្ពុជា។

 អត្ថបទ ៖ ចំណាន (១៥)

0 comments:

Post a Comment